ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ហ៊ុន ណេង បងប្រុស​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន ទទួល​មរណភាព


លោក​ ហ៊ុន ណេង ដែល​ត្រូវជា​បងប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ទទួល​មរណភាព​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី ៥ ខែ​ឧសភា​នេះ ដោយ​ជំងឺ​បេះដូង។
លោក​ ហ៊ុន ណេង ដែល​ត្រូវជា​បងប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ទទួល​មរណភាព​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី ៥ ខែ​ឧសភា​នេះ ដោយ​ជំងឺ​បេះដូង។

លោក​ ហ៊ុន ណេង ដែល​ត្រូវជា​បងប្រុស​បង្កើត​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​ទទួល​មរណភាព​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ទី ៥ ខែ​ឧសភា​នេះ ដោយ​ជំងឺ​បេះដូង។ នេះ​បើ​តាម​ដំណឹង​មរណភាព​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុក។

លោក ហ៊ុន ណេង មាន​ជន្មាយុ ៧២ ឆ្នាំ។

លោក ហ៊ុន ណេង ​បាន​បម្រើ​ការងារ​រាជការ​ក្នុង​នាម​ជា​តំណាង​រាស្ត្រ​ម្នាក់​ប្រចាំ​ខេត្ត​កំពង់ចាម និង​ជា​ប្រធាន​គណៈកម្មការ​ទី ៤ នៃ​រដ្ឋសភា​ជាតិ​កម្ពុជា។

បើ​តាម​ដំណឹង​មរណភាព​ដដែល​នោះ ពិធី​បុណ្យ​សព​របស់​លោក ហ៊ុន ណេង នឹង​ត្រូវបាន​រៀបចំ​ឡើង​នៅ​ភូមិ​ត្រពាំងចារ ឃុំ​ក្រឡា ស្រុក​កំពង់សៀម ខេត្ត​កំពង់​ចាម៕

XS
SM
MD
LG