រូបសំណាកសល់ពីការផ្ទុះគ្រាប់បែកនុយក្លេអ៊ែរនៅហ៊ីរ៉ូស៊ីម៉ាស្ថិតនៅញូវយ៉ក
ខ្សែភាពយន្តHollywoodដ៏ល្បីល្បាញរបស់ផលិតករ Christopher Nolan រៀបរាប់អំពីជីវប្រវត្តិរបស់លោក Robert Oppenheimer ដែលគេស្គាល់ថាជាបិតាគ្រាប់បែកបរមាណូ។ ប៉ុន្តែវត្ថុមួយដែលគេមិនសូវដឹងឮ ដែលនៅសេសសល់ពីសម័យទម្លាក់គ្រាប់បែកបរមាណូ ស្ថិតនៅក្នុងសង្កាត់ Manhattan នៃទីក្រុងញូវយ៉ក ដែលនៅមិនឆ្ងាយប៉ុន្មានពីផ្ទះដែលលោក Oppenheimer ធ្លាប់រស់នៅពីតូច។ អ្នកយកព័ត៌មានវីអូអេ លោកEvgeny Maslov (យ៉េហ្គីនី ម៉ាស្លវ) រាយការណ៍អំពីរឿងនេះពីទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។ លោក ប៉ូច រាសី ជូនសេចក្តីប្រែសម្រួល៖