ការហ្វឹកហ្វឺនក្នុងស្ថានភាពមានហានិភ័យខ្ពស់សម្រាប់អ្នកសារព័ត៌មាននិងអ្នកដទៃទៀត
សង្រ្គាមនៅអ៊ុយក្រែន តំបន់ហ្កាហ្សា និងកន្លែងប្រកបដោយគ្រោះថ្នាក់ដទៃទៀតនៅជុំវិញពិភពលោក បានបង្កើនតម្រូវការនៃការត្រៀមលក្ខណៈគ្រប់គ្រាន់សម្រាប់អ្នកសារព័ត៌មាន មន្រ្តីអង្គការក្រៅរដ្ឋាភិបាល អ្នកជំនាញផ្នែកសុខាភិបាល និងជនស៊ីវិលចំពោះស្ថានភាពគ្រោះថ្នាក់ដល់ជីវិតនៅក្នុងបរិស្ថានមានហានិភ័យខ្ពស់។ ក្រុមហ៊ុន Global Journalist Security (GJS) បានផ្តល់ការហ្វឹកហ្វឺនដើម្បីត្រៀមលក្ខណៈដូចនេះ។ លោក Philip Alexiou រាយការណ៍លម្អិតពីទីក្រុង Silver Spring រដ្ឋMaryland។ លោក សាយ មុន្នី ជូនសេចក្តីប្រែសម្រួល៕