ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ ការសិក្សា​អំពី​វិធី​ព្យាបាល​ជំងឺ​កូវីដ១៩ ដោយ​ប្លាស្មា​ពី​អ្នក​ងើប​ពី​ឈឺ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

អ្នក​ជំនាញ​វេជ្ជសាស្ត្រ គឺ​លោក តាំង តេកហុង វេជ្ជបណ្ឌិត​ខ្មែរ​​​ចូល​និវត្តន៍​នៅ​សហរដ្ឋ​អាមេរិក បាន​ថ្លែង​​​​​ថា អ្នកវិទ្យាសាស្រ្ត​ផ្នែកវេជ្ជសាស្រ្ត​កំពុង​សិក្សា​បន្ថែម​ទៅលើ​វិធី​ព្យាបាល​ជំងឺ​កូវីដ១៩ ដោយ​ការយក​ប្លាស្មា​ពី​អ្នក​ដែល​ងើប​ពី​ឈឺ ចាក់​បញ្ចូល​ទៅ​​ឲ្យ​អ្នកជំងឺ​កូវីដ១៩​ ពេល​ចាប់​ឈឺ​ដំបូង​ ដើម្បី​ឲ្យ​អង្គបដិបក្ខ​ដែល​វា​មាន ​ជួយប្រយុទ្ធ​ប្រឆាំង​នឹង​វីរុស។ ទោះ​ជា​យ៉ាងណាក្តី ​​ក្រុមអ្នកជំនាញ​ត្រូវ​ធ្វើ​តេស្ត​បន្ថែម​ទៀត​​​ដើម្បី​អះអាង​ពី​ប្រសិទ្ធិភាព​និង​សុវត្ថិភាព​ចំពោះ​ការព្យាបាល​នេះ​ មុន​​នឹង​ត្រូវ​បាន​អនុញ្ញាត​ដាក់​ឲ្យ​ប្រើប្រាស់៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, HelloVOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០)

XS
SM
MD
LG