Hello VOA៖ ឆ្នាំវៀតណាមធ្វើប្រធានអាស៊ាននិងការត្រៀមខ្លួនរបស់កម្ពុជា
វៀតណាមដែលជាសមាជិកមិនអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជារដ្ឋភាគីក្នុងជម្លោះសមុទ្រចិនខាងត្បូងជាមួយនឹងចិនផង បាននិងកំពុងឡើងគ្រងតំណែងជាប្រធានឆ្លាស់វេនរបស់អាស៊ាន នៅឆ្នាំ២០២០នេះ។ ក្នុងឆ្នាំ២០២០ដែលវៀតណាមធ្វើប្រធានអាស៊ាននេះ តំបន់អាស៊ានខ្លួនឯងនិងសាកលលោកទាំងមូល កំពុងស្ថិតក្នុងស្ថានភាពតានតឹង ក្នុងសំណុំរឿងនិងរបៀបវារៈជាច្រើន ដែលការណ៍នេះនាំឱ្យឆ្នាំ២០២០ ជាឆ្នាំសាកល្បងថាមពលរបស់ប្លុកដែលមាន១០ប្រទេសនេះ ថា រឹងមាំកម្រិតណា ជាពិសេសជាមួយនឹងការដឹកនាំរបស់វៀតណាមតែម្ដង។ លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានយូរឆ្នាំ ឱ្យទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ ដែលបានតាមដានកិច្ចការអាស៊ានអស់២០ឆ្នាំមកហើយ បានអញ្ជើញមកចូលរួមជាវាគ្មិន ដើម្បីជជែកអំពីបញ្ហាខាងលើ ក្នុងកម្មវិធី Hello VOA កាលពីរាត្រីថ្ងៃទី០២ ខែមករា ឆ្នាំ២០២០។ (អូន ឆេងប៉រ, Hello VOA, ភ្នំពេញ, ២ មករា ២០២០)
កម្មវិធីនីមួយៗ
-
03 ឧសភា 2019
Hello VOA៖ ២០ឆ្នាំនៃសមាជិកភាពរបស់កម្ពុជាក្នុងអាស៊ាន
-
10 វិច្ឆិកា 2017
ក្រុមបាតុករភីលីពីនប្រឆាំងទស្សនកិច្ចលោកប្រធានាធិបតី ដូណាល់ ត្រាំ