Hello VOA៖ ពលករចំណាកស្រុកទៅក្រៅប្រទេសកាន់តែច្រើន សេដ្ឋកិច្ចកម្ពុជាកាន់តែមិនរឹងមាំ
ពលករចំណាកស្រុកពីកម្ពុជាទៅធ្វើការនៅក្រៅប្រទេសដោយស្របច្បាប់ យ៉ាងហោចណាស់មានចំនួន ១លាន ៣សែននាក់ ដែលភាគច្រើនជាពលករគ្មានជំនាញ។ ពួកគេទាំងនោះបានផ្ញើប្រាក់ត្រឡប់មកផ្គត់ផ្គង់ក្រុមគ្រួសារនៅកម្ពុជា ប្រមាណជា ៣ ពាន់លានដុល្លារសហរដ្ឋអាមេរិកក្នុងមួយឆ្នាំ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។ លោក ង៉ែត ជូ អ្នកជំនាញសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្លែងក្នុងកម្មវិធី Hello VOA ស្តីពីពលករចំណាកស្រុកថា ការបង្កើនការងារក្នុងស្រុកជាជម្រើសដ៏ល្អក្នុងការលើកស្ទួយសេដ្ឋកិច្ចកម្ពុជានាពេលអនាគត ខណៈការបន្តបញ្ជូនពលករគ្មានជំនាញទៅធ្វើការនៅក្រៅប្រទេស នឹងធ្វើឱ្យសេដ្ឋកិច្ចកម្ពុជានៅតែមិនរឹងមាំ៕ (អ្នកនាង កាន់ វិច្ឆិកា, ភ្នំពេញ, ២២ មិថុនា ២០២៣)