ក្រុមអ្នកសង្កេតការណ៍បោះឆ្នោតបាននិយាយថា ដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១២ បានបញ្ចប់ទៅដោយភាពមិនប្រក្រតីយ៉ាងច្រើន។ តែពួកគេទទួលស្គាល់ថា ការបោះឆ្នោតលើកនេះមានភាពរលូន និងគ្មានអំពើហិង្សាធំដុំ។ នេះជាការអះអាងរបស់កញ្ញា គង់ រ៉ាវីន ប្រធានក្រុមអង្កេតនៃអង្គការឃ្លាំមើលការបោះឆ្នោតខុមហ្វ្រែលនិងលោក សំ គន្ធាមី មន្ត្រីសម្របសម្រួលអង្គការឃ្លាំមើលការបោះឆ្នោតនិចហ្វិកដែលជាវាគ្មិនក្នុងកម្មវិធីហេឡូវីអូអេពិសេស កាលពីយប់ថ្ងៃអង្គារ ទី៥ខែមិថុនា ឆ្នាំ២០១២។ ប្រធានបទនៃកិច្ចពិភាក្សាគឺស្តីពី «ភាពមិនប្រក្រតីនិងលទ្ធផលបោះឆ្នោតឃុំសង្កាត់បណ្តោះអាសន្ន»។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេពិសេស ថ្ងៃទី ០៥ មិថុនា ២០១២៖
មធ្យោបាយចូលរួមសម្រាប់ប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com