Hello VOA សុខភាព៖ ការវិវត្តន៍នៃការសាកល្បងវ៉ាក់សាំងការពារជំងឺកូវីដ១៩គួរឲ្យមានក្តីសង្ឃឹម
អ្នកជំនាញវេជ្ជសាស្ត្រមួយរូប គឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិកបានថ្លែងថា ក្រុមអ្នកជំនាញផ្នែកវេជ្ជសាស្រ្តនៅតាមបណ្តាប្រទេសជាច្រើន កំពុងសាកល្បងថ្នាំវ៉ាក់ស៊ាំងការពារវីរុសកូរ៉ូណា ហើយការសាកល្បងភាគច្រើនស្ថិតនៅក្នុងដំណាក់កាលទីបីដែលជាដំណាក់ចុងក្រោយ។ ពួកគេសង្ឃឹមថាការសាកល្បងវ៉ាក់ស៊ាំង នឹងអាចបញ្ចប់រួចរាល់ និងអាចដាក់ឲ្យប្រើប្រាស់ជាសាធារណៈនៅដើមឆ្នាំក្រោយនេះដោយសុវត្ថិភាព៕ (អ្នកស្រី ស៊ូ ពេជ្រចិន្តា, Hello VOA សុខភាព , វ៉ាស៊ីនតោន, ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០)