ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ហេង ជលសា​៖ ​ការ​វិវត្ត​តិចតួច​នៃ​គំនូរ​ជីវចល​ 3D​ នៅ​កម្ពុជា


លោក ហេង​ ជលសា ដែល​ជា​ផលិតករ​ គំនូរ​ជីវចល ​3D មួយ​រូប​ផ្តល់​បទ​សម្ភាសន៍​តាម​ Skype ជាមួយ​វីអូអេ។

ទីផ្សា​រគំនូរ​ជីវចល​ 3Dនៅ​កម្ពុជា​មិន​ទាន់​មាន​ភាព​ទូលំទូលាយ​នៅ​ឡើយ។ វិស័យ​គំនូរ​ជីវចល​ 3Dនៅ​កម្ពុជា​ខ្វះ​ទាំង​ធនធាន​មនុស្ស​ដែល​មាន​ជំនាញ ហើយ​កម្មវិធី​សម្រាប់ផលិត​ក៏​មានតម្លៃ​ថ្លៃ​ដែរ។ លោក ហេង​ ជលសា ដែល​ជា​ផលិតករ​ គំនូរ​ជីវចល ​3D មួយ​រូប​ព្យាយាម​ផ្សព្វ​ផ្សាយ​និង​លើក​កម្ពស់​វិស័យ​នេះ​ដោយ​បាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ និងផលិតគំនូរជីវចល​បាន​មួយ​ចំនួន​ឲ្យ​ក្រុមហ៊ុន​ឯកជន​ និង ​BBC World Service Trust។ លោក​បាន​ចូល​រួម​ពិភាក្សា​អំពី​រឿង​នេះ​នៅ​ក្នុង​កម្មវិធី​សំឡេង​ជំនាន់​ថ្មី (ហេឡូ​វីអូអេ)​ កាល​ពី​យប់​ថ្ងៃ​ច័ន្ទ​ទី​១៨ ខែ​មិថុនា ឆ្នាំ​២០១២។

បទ​សម្ភាសន៍​តាម​ Skype ជាមួយ​លោក​ ហេង ជលសា៖

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​សំឡេង​ជំនាន់​ថ្មី (ហេឡូ​វីអូអេ)​ ថ្ងៃ​ទី​១៨​ ខែ​មិថុនា ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤​ ហ្វេសប៊ុក ​facebook.com/voakhmer ​អ៊ីម៉េល hellovoa@voanews.com

XS
SM
MD
LG