ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ តើ​អាច​មាន​បញ្ហា​អ្វី បើ​កើត​ជំងឺ​លើស​ឈាម ប៉ុន្តែ​មិន​ចង់​លេប​ថ្នាំ?


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក​វេជ្ជបណ្ឌិត តាំង តេកហុង នៅ​រដ្ឋ Florida មាន​លើក​ឡើង​ពី​ផលវិបាក​នានា​ដែល​បង្ក​ឡើង​ដោយ​ជំងឺ​លើស​សម្ពាធ​ឈាម​មាន​ដូច​ជា ជំងឺ​គាំងបេះដូង ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល ជំងឺ​ខ្សោយ​បេះដូង ជំងឺ​តម្រង់​នោម​រ៉ាំរ៉ៃ​និង​ខ្សោយ​តម្រង់​នោម ភ្នែក​មើល​មិន​ឃើញ បញ្ហា​ក្នុង​ការ​រួមភេទ បញ្ហា​ចុក​ទ្រូង និង​បញ្ហា​ចុក​ដៃ​ចុក​ជើង​ពេល​ដើរ​ជាដើម។ លោក​វេជ្ជបណ្ឌិត​មាន​ប្រសាសន៍​ថា ជំងឺ​លើស​ឈាម​ភាគច្រើន​មិន​មាន​រោគសញ្ញា ដូច្នេះ​យើង​ត្រូវ​ឱ្យ​គ្រូពេទ្យ​វាស់​សម្ពាធ​ឈាម​របស់​យើង៕ (អ្នកនាង ស្រេង លក្ខិណា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣)

XS
SM
MD
LG