ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេឡូ​វីអូអេ៖ ជីវិត​ និង​វិជ្ជាជីវៈ​នៃ​គ្រូ​ឧត្តមសិក្សា​នៅ​កម្ពុជា


លោក​ តេង សុមង្គល ​បេក្ខជន​បណ្ឌិត​នៃ​សាកលវិទ្យាល័យ​មីណ្ណេសូតា​ សហរដ្ឋ​អាមេរិក​ ចែក​រំលែក​បទពិសោធន៍​ការ​សិក្សា​របស់​លោក​ និង​និយាយ​អំពី​ប្រធាន​បទ​និក្ខេបទ​បណ្ឌិត​របស់​លោក​ដែល​ផ្តោត​លើ​ជីវិត​ និង​វិជ្ជាជីវៈ​របស់​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​រដ្ឋ​ និង​​ឯកជន​​ន
លោក​ តេង សុមង្គល ​បេក្ខជន​បណ្ឌិត​នៃ​សាកលវិទ្យាល័យ​មីណ្ណេសូតា​ សហរដ្ឋ​អាមេរិក​ ចែក​រំលែក​បទពិសោធន៍​ការ​សិក្សា​របស់​លោក​ និង​និយាយ​អំពី​ប្រធាន​បទ​និក្ខេបទ​បណ្ឌិត​របស់​លោក​ដែល​ផ្តោត​លើ​ជីវិត​ និង​វិជ្ជាជីវៈ​របស់​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​រដ្ឋ​ និង​​ឯកជន​​ន

ធនធាន​មនុស្ស​គឺ​ជា​ទ្រព្យ​សម្បត្តិ​មហាសាល​របស់​ប្រទេស។ និន្នាការ​នៃ​ការ​អភិវឌ្ឍ​ក្នុង​ប្រទេស​ជឿន​លឿន​នៅ​ក្នុង​សាកលលោក​ចាប់​ផ្តើម​ពី​ការ​កសាង​ធនធាន​មនុស្ស។ ប្រទេស​ជប៉ុន​និង​កូរ៉េ​ខាង​ត្បូង​ជា​ឧទាហរណ៍​ ដែល​ក្រោយ​សង្គា្រម​លោក​លើក​ទីពីរ​ គេ​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​អភិវឌ្ឍ​វិស័យ​អប់រំ។ ដោយឡែកប្រព័ន្ធ​អប់រំ​នៅ​កម្ពុជា​ត្រូវ​បាន​រិះគន់​ថា​ នៅ​មិនទាន់​ឈាន​ដល់​បទដ្ឋាន​មួយដែលអាច​ទទួល​យក​បាន​ទេ​ ដោយ​ហេតុ​ថា​ សិស្សានុសិស្សចាប់​ផ្តើមការ​អប់រំរបស់​គេ​ពី​បឋម​សិក្សា ដោយ​ឃើញ​អំពើ​ពុករលួយរាល់ថ្ងៃ​តាមរយៈ​ការ​បង្ខំ​ឲ្យ​បង់​ប្រាក់​ប្រចាំ​ថ្ងៃ​ ទិញ​របស់របរ​នៅ​ក្នុង​ថ្នាក់​ដែល​មិន​គួរ​ត្រូវ​ទិញ ជួន​កាលនិស្សិត​អាច​ទទួលបាន​សញ្ញាប័ត្រ​ដោយ​មិន​ចាំបាច់​ធ្វើ​កិច្ចការ​ដែល​ត្រូវ​ធ្វើ​នៅតាមវិទ្យាស្ថាន​ឧត្តមសិក្សាមួយចំនួន។ បញ្ហា​ទាំង​នេះ​ ​មួយ​ផ្នែក​គឺ​កើត​ចេញ​ពីជីវភាព​ និង​វិជ្ជាជីវៈ​របស់​គ្រូ​និង​សាស្ត្រាចារ្យ។ កម្មវិធី​សំឡេង​ជំនាន់​ថ្មី (New Voices) ទី៣​នេះ​ បាន​អញ្ជើញ​លោក​ តេង សុមង្គល ​បេក្ខជន​បណ្ឌិត​នៃ​សាកលវិទ្យាល័យ​មីណ្ណេសូតា​ សហរដ្ឋ​អាមេរិក​ មកចែក​រំលែក​បទពិសោធន៍​ការ​សិក្សា​របស់​លោក​ និង​និយាយ​អំពី​ប្រធាន​បទ​និក្ខេបទ​បណ្ឌិត​របស់​លោក​ដែល​ផ្តោត​លើ​ជីវិត​ និង​វិជ្ជាជីវៈ​របស់​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​រដ្ឋ​ និងឯកជននៅប្រទេស​កម្ពុជា។

ប្រធានបទ៖ ជីវិត​ និង​វិជ្ជាជីវៈ​នៃ​គ្រូ​ឧត្តមសិក្សា​នៅ​កម្ពុជា

វាគ្មិន៖ តេង សុមង្គល បេក្ខជន​បណ្ឌិត​ សាកលវិទ្យាល័យ​មីណេ្ណសូតា (University of Minnesota, U.S.A.)

អ្នកសម្រប​សម្រួល៖ អ៊ឹម សុធារិទ្ធ វ៉ាស៊ីនតោន

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​០៥ ​ខែ​ធ្នូ​ ឆ្នាំ​២០១១៖

XS
SM
MD
LG