ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ ​ជំងឺ​លុយពីស​​​​​​​​​​​​​ជា​ជំងឺ​ដែល​គេ​មិន​សូវ​បាន​ស្គាល់​ ប៉ុន្តែ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ជំងឺ​លុយពីស​ជា​ប្រព័ន្ធ​ដែល​មាន​ក្រហម​ស្បែក​ (Systemic Lupus Erythematosus​) ឬ​ហៅ​កាត់​ថា​ជំងឺ​លុយពីស​គឺ​ជា​ជំងឺ​ដែល​ប្រព័ន្ធ​ការពារ​រាងកាយ​វាយប្រហារ​លើ​ជាលិកា​ដែល​ល្អ​របស់​យើង​ដោយ​ភាន់​ច្រឡំ។ លោក តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង​ចូល​និវត្តន៍​នៅ​រដ្ឋ Florida សហរដ្ឋ​អាមេរិក មាន​ប្រសាសន៍​ថា ប្រជាជន​ខ្មែរ​ភាគច្រើន​មិន​​សូវ​ស្គាល់​ជំងឺ​លុយពីស​នេះ​ទេ ប៉ុន្តែ​ជំងឺ​នេះ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​បាន បើ​មិន​ទទួល​ការ​ព្យាបាល​ឱ្យ​បាន​ត្រឹមត្រូវ។ លោក​វេជ្ជបណ្ឌិត តាំង តេកហុង នឹង​បកស្រាយ​អំពី​មូលហេតុ កត្ដា​ហានិភ័យ ផលវិបាក ការ​ធ្វើ​តេស្ត​ និង​វិធីសាស្ត្រ​ព្យាបាល​ជំងឺ​លុយពីស​​នេះ​​ នៅ​ក្នុង​កម្មវិធី​ Hello VOA ស្ដី​ពី​សុខភាព​នៅ​ក្នុង​ខែ​​មករា​នេះ៕ ​(អ្នកស្រី ហុង ចិន្ដា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៨ ខែ​មករា ឆ្នាំ២០២៤)

XS
SM
MD
LG