Hello VOA សុខភាព៖ គ្មានកម្រិតមានសុវត្ថិភាពទេសម្រាប់ការពិសាគ្រឿងស្រវឹង
នៅក្នុងប្រទេសកម្ពុជា មានបុរស ៧ នាក់ក្នុងចំណោម ១០ នាក់ដែលទទួលទានគ្រឿងស្រវឹង ក្នុងចំណោមនោះ មានប្រមាណ ១០ ភាគរយទទួលទានគ្រឿងស្រវឹងរាល់ថ្ងៃ ឬស្ទើរតែរាល់ថ្ងៃ ហើយ ១៦ ភាគរយនៃស្ត្រីខ្មែរទទួលទានគ្រឿងស្រវឹង។ នេះបើតាមការបញ្ជាក់របស់លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរអាមេរិកាំងចូលនិវត្តន៍នៅរដ្ឋ Florida សហរដ្ឋអាមេរិក ដោយយោងតាមការអង្កេតប្រជាសាស្រ្ត និងសុខភាពកម្ពុជាឆ្នាំ ២០២១-២០២២។ លោកមានប្រសាសន៍ថា ការពិសាគ្រឿងស្រវឹងបង្កផលប៉ះពាល់យ៉ាងច្រើនដល់សុខភាពអ្នកផឹកនិងសង្គមទាំងមូល។ លោកវេជ្ជបណ្ឌិត តាំង តេកហុង នឹងបកស្រាយអំពីហានិភ័យចំពោះសុខភាពរយៈពេលខ្លីនិងរយៈពេលវែងពីការពិសាគ្រឿងស្រវឹង ជំងឺផឹកស្រា និងការព្យាបាលជំងឺផឹកស្រានៅក្នុងកម្មវិធី Hello VOA ស្ដីពីសុខភាពនៅក្នុងខែមីនានេះ៕