ថ្លែងពីទីកន្លែងមានសុវត្ថិភាពមួយមកកាន់កម្មវិធីហេឡូវីអូអេនៅរាត្រីថ្ងៃ ព្រហស្បតិ៍ លោក ចាន់ ចេង តំណាងរាស្ត្រគណបក្សសម រង្ស៉ីខេត្តកណ្តាល ដែលត្រូវព្យួរ អភ័យឯកសិទ្ធិសភាកាលពីថ្ងៃអង្គារ បាននិយាយថាការព្យួរអភ័យឯកសិទ្ធសភារបស់លោកជារឿងមិនអាចទទួលយកបាននិងជារឿងរំខានក្នុងកិច្ចការបម្រើរប្រជាពលរដ្ឋម្ចាស់សន្លឹកឆ្នោត។ លោកបានពន្យល់ថា លោកគ្មានកំហុស ហើយគណៈកម្មាធិការអចិន្ត្រៃយ៍សភាមិនបានហៅលោកទៅសាកសួរអំពីរឿងរ៉ាវចោទប្រកាន់ដែរ។ កម្មវិធីហេឡូវីអូអេនៅក្នុងកម្មវិធីផ្សាយយប់ថ្ងៃ ព្រហស្បតិ៍ទី២២ខែធ្នូឆ្នាំ២០១១ ពិភាក្សាអំពីភារកិច្ចរបស់អ្នកតំណាងរាស្ត្រ និង អភ័យឯកសិទ្ធិសភា។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១១៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com