ឥរិយាបទពលរដ្ឋកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយមានការប្រែប្រួលច្រើនក្នុងរយៈពេលចុងក្រោយនេះ ហើយការចូលរួមប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយកាន់តែមានចំនួនច្រើន និងមានការស្អប់ខ្ពើមកាន់ តែខ្លាំង ជាពិសេសក្នុងចំណោមយុវជន។ នេះបើតាមការអះអាងរបស់លោក ព្រាប កុល នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាដែលជាវាគ្មិននៃកម្មវិធី Hello VOA នៅយប់ថ្ងៃព្រហស្បតិ៍ ទី១០ ខែធ្នូ ឆ្នាំ២០១៥។
លោក ព្រាប កុល ថ្លែងយ៉ាងដូច្នេះដោយយោងថាមានយុវជនជាង៩០ភាគរយ ដែលមិនគាំទ្រអំពើពុករលួយ ហើយទាមទារឲ្យមានការលុបបំបាត់អំពើដែលធ្វើឲ្យរាំងស្ទះដល់ការអភិវឌ្ឍប្រទេស។
លោកបានស្នើថា អ្នកនយោបាយត្រូវតែស្អាតស្អំ គ្មានអំពើពុករលួយ ដែលសមនឹងត្រូវពលរដ្ឋបោះឆ្នោតជូន។
សូមប្រិយមិត្តស្តាប់ការបកស្រាយទាំងស្រុងរបស់លោក ព្រាប កុល ត្រង់នេះ៖
សូមប្រិយមិត្តចូលរួមការស្ទង់មតិអំពីអំពើពុករលួយដោយចុចត្រង់នេះ។