ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA សុខភាព៖ តើ​ធ្វើ​ដូចម្ដេច​ដើម្បី​ថែរក្សា​ខួរក្បាល​​ឱ្យ​នៅ​តែ​ដំណើរការ​ល្អ​ពេល​ចាស់​​ទៅ?


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ខួរក្បាល​គ្រប់គ្រង​ទិដ្ឋភាព​ជាច្រើន​នៅ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​យើង​ដូចជា​ការ​គិត ការ​ចងចាំ ការ​រៀបចំ​ផែនការ និង​ការសម្រេចចិត្ត​ជាដើម។ ក៏​ប៉ុន្តែ​ខួរក្បាល​របស់​យើង​ចុះ​ខ្សោយ​នៅ​ពេល​ដែល​យើង​មាន​វ័យ​ចាស់​ទៅ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក តាំង តេកហុង ​វេជ្ជបណ្ឌិត​ខ្មែរ​អាមេរិកាំង​ចូល​និវត្តន៍​នៅ​រដ្ឋ Florida សហរដ្ឋ​អាមេរិក។ ទោះ​បី​ជា​មិន​អាច​ទប់ស្កាត់​ការ​​ចុះ​ខ្សោយ​របស់​ខួរក្បាល​បាន​ទាំងស្រុង ក៏​យើង​អាច​អនុវត្ត​ទម្លាប់​សាមញ្ញៗ​ប្រចាំ​ថ្ងៃ​មួយ​ចំនួន​ដើម្បី​ថែរក្សា​សុខភាព​ខួរក្បាល​របស់​យើង​ឱ្យ​នៅ​ល្អ​បាន​យូរ។ លោក​វេជ្ជបណ្ឌិត តាំង តេកហុង នឹង​បកស្រាយ​អំពី​ការ​ប្រែប្រួល​របស់​សុខភាព​ខួរក្បាល ការ​បង្ការ​ការ​ចុះ​ថមថយ​នៃ​ខួរក្បាល និង​វិធី​ជួយ​ដល់​ខួរក្បាល​ពេល​ចាស់​ទៅ ​នៅ​ក្នុង​កម្មវិធី​ Hello VOA ស្ដី​ពី​សុខភាព​នៅ​ក្នុង​ខែ​កញ្ញា​នេះ ដែល​មាន​អ្នកស្រី ហុង ចិន្ដា ជា​អ្នក​សម្របសម្រួល៕ ​(អ្នកស្រី ហុង ចិន្ដា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី២១ ខែ​កញ្ញា ឆ្នាំ២០២៤)

XS
SM
MD
LG