សកម្មជនការពារព្រៃឈើ ឈុត វុទ្ធី ត្រូវបានឃាតករបាញ់សម្លាប់ពេលកំពុងស៊ើបអង្កេតការកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់ក្នុងខេត្តកោះកុងកាលពីសប្តាហ៍មុន។
មានការថ្កោលទោសជាអន្តរជាតិចំពោះការធ្វើឃាតលោកវុទ្ធី ប្រធានអង្គការការពារធនធានធម្មជាតិរូបនេះ។
នៅក្នុងកម្មវិធីហេឡូវីអូអេ យើងបានអញ្ជើញលោក សួន ប៊ុនធឿន អ្នកសម្របសម្រួលគម្រោងគាំទ្រអ្នកការពារសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាមកបង្ហាញពីសា្នដៃរបស់លោកវុឌ្ឍី ក្នុងពេលដែលលោកនៅមានជីវិតនិងផលប៉ះពាល់ដែលអាចនឹងកើតមានឡើងនៅក្រោយពីមរណភាពរបស់លោក។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុកfacebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com