លោក ម៉ៅ ចន្ទសំណុំ ពាណិជ្ជករនៅទីក្រុង Philadelphia រដ្ឋ Pennsylvania បានចូលរួមជាវាគ្មិនដើម្បីជម្រាបជូនអំពីអាថ៌កំបាំងនិងសិល្បៈនៃជីវិត។ លោកបានបញ្ជាក់ថា ក្នុងពិភពលោកយើងនេះ មនុស្សគ្រប់រូបធ្វើសកម្មភាពសព្វបែបយ៉ាងដើម្បីសម្រេចបាននូវសេចក្តីសុខ សុភមង្គល និងសេចក្តីសប្បាយរីករាយក្នុងគ្រួសារ។ ជីវិតមនុស្សគ្រប់រូបឆ្លងកាត់ភាពសុខសាន្តបានតែមួយភ្លែតៗដូចជាផ្លេកបន្ទោរ រីឯក្តីទុក្ខវិញតែងតាមជាប់ដូចជាស្រមោលអន្ទោលតាមប្រាណ។ ដើម្បីដោះស្រាយបញ្ហាទុក្ខរបស់មនុស្ស លោកបានដកស្រង់ទស្សនៈ និងគំនិតមូលដ្ឋាន ពីព្រហ្មញ្ញសាសនា ព្រះពុទ្ធសាសនា និងពីចិត្តសាស្ត្រសម័យទំនើប មកប្រើជាវិធីបន្ធូរនិងលំហែកាយនិងចិត្ត។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេ ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com