ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេឡូវីអូអេ ១៤ ឧសភា ២០១២៖ ចលនា​យុវជន​ក្នុង​ការ​ការពារ​ព្រៃ​ឈើ​នៅ​កម្ពុជា


លោក ឈឹម សាវុធ មន្ត្រី​ពង្រឹង​អំណាច​សហគមន៍​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង លោក ទឹម ម៉ាឡៃ ប្រធាន​បណ្តាញ​យុវជន​កម្ពុជា ពិភាក្សា​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ។
លោក ឈឹម សាវុធ មន្ត្រី​ពង្រឹង​អំណាច​សហគមន៍​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា និង លោក ទឹម ម៉ាឡៃ ប្រធាន​បណ្តាញ​យុវជន​កម្ពុជា ពិភាក្សា​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ។

នៅ​ពេល​ថ្មីៗ​នេះ​ គេ​សង្កេត​ឃើញ​មាន​យុវជន​កាន់​តែ​ច្រើន​ឡើង​បាន​ចូលរួម​ការពារ​ព្រៃឈើ​នៅ​ក្នុង​សហគមន៍​របស់​ពួកគេ​ ក៏​ដូច​ជា​នៅ​តាម​តំបន់​ផ្សេងៗ​ទៀត​ក្នុង​ប្រទេស​កម្ពុជា។ តើ​សកម្មភាព​របស់​ពួកគេ​មាន​សារៈសំខាន់​យ៉ាង​ដូចម្តេច? ហើយ​តើ​ពួកគេ​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​អ្វី​ខ្លះ​ក្នុង​ការ​ធ្វើ​សកម្មភាព​របស់​ពួកគេ​នោះ?

វាគ្មិន​ដែល​បាន​ចូល​រួម​មាន លោក ទឹម ម៉ាឡៃ ប្រធាន​បណ្តាញ​យុវជន​កម្ពុជា និង​ លោក ឈឹម សាវុធ មន្ត្រី​ពង្រឹង​អំណាច​សហគមន៍​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ ​ថ្ងៃ​ទី​១០​ ខែ​ឧសភា ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤​ ហ្វេសប៊ុក ​facebook.com/voakhmer ​អ៊ីម៉េល hellovoa@voanews.com

XS
SM
MD
LG