ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេឡូ​វីអូអេ ១៤ មិថុនា ២០១២៖ ការ​តវ៉ា​និង​ដំណោះស្រាយ​រឿង​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​ចំពោះ​អ្នក​ភូមិ​បឹងកក់


​អ្នកស្រី បូ ឆវី​ និង អ្នកស្រី ​យ៉ោម បុប្ផា ​តំណាង​ជន​រងគ្រោះ​អ្នក​ភូមិ​បឹងកក់​ ពិភាក្សា​​អំពី​​ប្រធានបទ​ការ​តវ៉ា​និង​ដំណោះស្រាយ​រឿង​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​ចំពោះ​អ្នក​ភូមិ​បឹងកក់ នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១
​អ្នកស្រី បូ ឆវី​ និង អ្នកស្រី ​យ៉ោម បុប្ផា ​តំណាង​ជន​រងគ្រោះ​អ្នក​ភូមិ​បឹងកក់​ ពិភាក្សា​​អំពី​​ប្រធានបទ​ការ​តវ៉ា​និង​ដំណោះស្រាយ​រឿង​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​ចំពោះ​អ្នក​ភូមិ​បឹងកក់ នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១

តំណាង​អ្នកភូមិ​បឹងកក់​បាន​សម្តែង​អំណរគុណ​ដល់​លោក​ស្រី ​ហ៊ីឡារី គ្លីនតុន​(Hillary Clinton) រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​ ចំពោះ​អន្តរាគមន៍​ឲ្យ​កម្ពុជា​ដោះលែង​អ្នក​ភូមិ​បឹងកក់​១៥​នាក់​ ដែល​ត្រូវ​ចាប់​ដាក់​គុក​ដោយ​សារ​ ការ​តវ៉ា​រឿង​ដីធ្លី។​ នេះ​ជា​ការ​អះអាង​របស់​អ្នកស្រី បូ ឆវី​ និង អ្នកស្រី ​យ៉ោម បុប្ផា ​តំណាង​ជន​រងគ្រោះ​អ្នក​ភូមិ​បឹងកក់​ ដែល​ចូលរួម​ជា​វាគ្មិន​ក្នុង​កម្មវិធី​ហេឡូ​វីអូអេកាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ ដែល​ពិភាក្សា​លើ​ប្រធានបទ​ការ​តវ៉ា​និង​ដំណោះស្រាយ​រឿង​ការ​បណ្តេញ​ចេញ​ពី​លំនៅដ្ឋាន​ដោយ​បង្ខំ​ចំពោះ​អ្នក​ភូមិ​បឹងកក់។

លោកស្រី​ គ្លីនតុន​លើក​បញ្ហា​ដោះលែង​ពលរដ្ឋ​បឹងកក់​នេះ​ ក្នុង​ពេល​ដែល​លោកស្រី​ជួប​ប្រជុំ​ជាមួយ​លោក​ឧបនាយក​រដ្ឋមន្ត្រី​ ហោ ណាំហុង ​ដែល​បំពេញ​ទស្សនកិច្ច​១​ថ្ងៃ​ កាល​ពី​ថ្ងៃ​អង្គារ​ក្នុង​ស.រ.អា.​ដើម្បី​ពិភាក្សា​បញ្ហា​កិច្ច​សហប្រតិបត្តិការ​ទ្វេភាគី​ និង​បញ្ហា​តំបន់​មួយ​ចំនួន។

តំណាង​ប្រជាពលរដ្ឋ​ដដែល​ អរគុណ​ដល់​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​ដែល​ជួយ​ធ្វើ​បាតុកម្ម​គាំទ្រ​ចំពោះ​ពលរដ្ឋ​បឹងកក់​ផង​ដែរ​ក្នុង​ពេល​ទស្សនកិច្ច​របស់​លោក ​ហោ ណាំហុង។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ ថ្ងៃ​ទី ១៤ មិថុនា ២០១២៖

មធ្យោបាយ​ចូល​រួម​សម្រាប់​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

XS
SM
MD
LG