ប្រទេសកម្ពុជានឹងរៀបចំការបោះឆ្នោតជាបន្តបន្ទាប់ដើម្បីជ្រើសរើសតំណាងនៅថ្នាក់មូលដ្ឋាននិងថ្នាក់ជាតិ។ ក្នុងខែមិថុនាឆ្នាំនឹងមានការបោះឆ្នោតដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់និងនៅឆ្នាំ២០១៣ខាងមុខនឹងមានការបោះឆ្នោតជាតិដើម្បីជ្រើសរើសអ្នកតំណាងរាស្រ្តនិងអ្នកដឹកនាំរដ្ឋាភិបាលថ្មី។
កម្មវិធីហេឡូវីអូអេនៅយប់នេះគឺជាការពិភាក្សាប្រចាំខែលើកទីមួយជាមួយលោក អ៊ូ វីរៈ នាយកមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលើប្រធានបទទាក់ទងនឹងការបោះឆ្នោតទាំងនេះ។ លោកអ្នកអាចស្តាប់និងចូលរួមកម្មវិធីនេះបាននៅរៀងរាល់ថ្ងៃច័ន្ទដើមខែរហូតដល់ការបោះឆ្នោតជាតិបញ្ចប់។
សម្រាប់ការពិភាក្សានៅក្នុងខែនេះយើងផ្តោតលើប្រធានបទ «ការបោះឆ្នោតនៅកម្ពុជា៖ វិមជ្ឈការនិងតួរនាទីរបស់មេឃុំចំពោះប្រជាពលរដ្ឋ»។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី ០២ ខែមេសា ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com