ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ប្រឈម​មុខ​របស់​អាស៊ាន​និង​ជម្លោះ​ក្នុង​តំបន់


កោះ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង។
កោះ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ភាគ​ខាង​ត្បូង។

ជម្លោះ​រវាង​សមាជិក​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ (អាស៊ាន)​និង​ប្រទេស​ចិន​លើ​បញ្ហា​ដែន​សមុទ្រ​ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ អាច​មាន​កំណើន​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត​ ដោយសារ​ការ​ចូលរួម​ពាក់ព័ន្ធ​របស់​ប្រទេស​មហាអំណាច​ដូច​ជា​សហរដ្ឋ​អាមេរិក​និង​ជប៉ុន។ ​នេះ​ជា​ការ​ថ្លែង​របស់​លោក​វាគ្មិន​ ផាត់ កុសល ​អ្នក​ស្រាវជ្រាវ​តំបន់​អាស៊ី​នៃ​សាកលវិទ្យាល័យ​ ​University of Southern California​ សហរដ្ឋ​អាមេរិក ក្នុង​កម្មវិធី​ហេឡូ​វីអូអ​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១២​ ខែកក្កដា​ឆ្នាំ២០១២ ​ដែល​ពិភាក្សា​អំពី​ «ការ​ប្រឈម​មុខ​របស់​អាស៊ាន​និង​ជម្លោះ​ក្នុង​តំបន់»។

លោក​មាន​ប្រសាសន៍​ថា៖ «ព្រោះថា​បច្ចុប្បន្ន​យើងឃើញ​ថា​ការ​វិវត្តន៍​នៅ​ក្នុង​តំបន់​ខុស​ពី​មុន ​គឺ​ថា​សរអា​ជា​មហាអំណាច​កំពូល​ បាន​ចូលរួម​ជាមួយ​ប្រទេស​ជប៉ុន​ក៏​បាន​ចាប់​ផ្តើម​ចូលពាក់ព័ន្ធ​ក្នុង​បញ្ហា​នេះ ​ដូច​ថា​ចូល​ពិភាក្សា​និង​ លើក​ឡើង​អំពី​បញ្ហា​នេះ។​ ទន្ទឹម​នេះ​ដែរ​ប្រទេស​ចិន​ក៏​មាន​ផល​ប្រយោជន៍​ច្រើន​ណាស់​ក្នុង​ការ​ការពារ​ការ​គ្រប់គ្រង​នៅ​តំបន់​ឈូង​សមុទ្រ​នេះ។​ ដូច្នេះ​ហើយ​ខ្ញុំ​គិត​ថា​បញ្ហា​ទៅ​ខាងមុខ​នឹង​មាន​ចម្រូងចម្រាស​ច្រើន។​ ហើយ​ប្រទេស​កម្ពុជា​ក្នុង​ហ្នឹង​គឺ​ជា​អ្នក​ចាប់ផ្តើម​នៃ​ការ​ពិភាក្សា​ មិនមែន​ខ្លួន​អាច​ដោះស្រាយ​បាន​ជា​ដុំ​កំភួន​ទេ​នៅ​ក្នុង​ឆ្នាំ​នេះ»។

XS
SM
MD
LG