ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេឡូ​វីអូអេ ១១ មិថុនា ២០១២៖ សកម្មភាព​របស់​យុវជន​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​រំលោភ​បំពាន​ដីធ្លី​និង​ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ

លោក តាន់ ណារ៉ា យុវជន​នៃ​សហគមន៍​បុរីកីឡា​ និង​​លោក ឯម ខេមរា អគ្គលេខាធិការ​នៃ​បណ្តាញ​យុវជន​កម្ពុជា​ ពិភាក្សា​អំពី​សកម្មភាព​របស់​យុវជន​កម្ពុជា​ក្នុង​ការ​ប្រឆាំង​នឹង​ការ​រំលោភ​បំពាន​ដីធ្លី​ នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ កាល​ពី​ថ្ងៃ​ទី​១១ មិថុនា។

យុវជន​មាន​ចំនួន​ភាគច្រើន​នៅក្នុង​ប្រទេស​កម្ពុជា។ ប៉ុន្តែ ខណៈដែល​ជម្លោះ​ដី​ធ្លី​និង​បញ្ហា​រំលោភ​បំពាន​សិទ្ធិ​លំនៅ​ដ្ឋាន​កំពុង​បន្ត​កើត​មាននៅ​ក្នុង​ប្រទេស តើ​ពួកគេ​បាន​និង​កំពុង​ចូលរួម​ចំណែក​យ៉ាង​ដូចម្តេច​ខ្លះ​ ដើម្បី​ឈាន​ទៅ​រក​ដំណោះ​ស្រាយ​ចំពោះ​បញ្ហា​ទាំង​នេះ?

វាគ្មិន​នៅ​ក្នុង​កម្មវិធី​រាត្រី​នេះ​រួម​មាន លោក តាន់ ណារ៉ា នៃ​អង្គការ​យុវជន​នៃ​សហគមន៍​បុរី​កីឡា និង​លោក ឯម ខេមរា អគ្គលេខាធិការ​នៃ​បណ្តាញ​យុវជន​កម្ពុជា។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ ថ្ងៃ​ទី ១១ មិថុនា ២០១២៖

មធ្យោបាយ​ចូល​រួម​សម្រាប់​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

XS
SM
MD
LG