ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេឡូ​វីអូអេ ១០ ឧសភា ២០១២៖ កម្មវិធី​ហ្វឹកហាត់​យុវជន​អ្នក​ដឹកនាំ​អាស៊ាន​របស់​សហរដ្ឋ​អាមេរិក


​លោក​ ង៉ែត ​សុខខេង​ អ្នក​ដឹកនាំ​ក្រុម​សិស្ស​កម្ពុជា​​មក​ចូល​រួម​ក្នុង​កម្មវិធី​យុវជន​អាស៊ាន​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។
​លោក​ ង៉ែត ​សុខខេង​ អ្នក​ដឹកនាំ​ក្រុម​សិស្ស​កម្ពុជា​​មក​ចូល​រួម​ក្នុង​កម្មវិធី​យុវជន​អាស៊ាន​របស់​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក។

ជារឿង​រាល់​ឆ្នាំ​ សិស្ស​វិទ្យាល័យ​មួយ​ក្រុម​មក​ពី​បណ្តា​ប្រទេស​អាស៊ាន​ចូលរួម​ក្នុង​កម្មវិធី​ហ្វឹក​ហាត់​យុវជន​អ្នក​ដឹក​នាំ​អាស៊ាន។ នេះ​ជា​កម្មវិធី​របស់​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ដែល​រៀប​ចំ​ឡើង​ដើម្បី​បណ្តុះ​បណ្តាល​ការ​ដឹកនាំ ​ការ​ទទួល​ខុសត្រូវ និង​ការ​ពាក់ព័ន្ធ​ក្នុង​សហគមន៍​សម្រាប់​មេដឹកនាំ​ទៅ​អនាគត។

កញ្ញា លីម គឹមលួង សិស្ស​ថ្នាក់​ទី​១២​នៅ​ខេត្ត​កំពង់ឆ្នាំង
កញ្ញា លីម គឹមលួង សិស្ស​ថ្នាក់​ទី​១២​នៅ​ខេត្ត​កំពង់ឆ្នាំង

ភ្ញៀវ​របស់​យើង​នៅ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ខែ​ឧសភា​នេះ​ គឺ​លោក​ ង៉ែត ​សុខខេង​ អ្នក​ដឹកនាំ​ក្រុម​សិស្ស​កម្ពុជា​ និង​កញ្ញា លីម គឹមលួង ដែល​ជា​សិស្ស​ថ្នាក់ទី​១២។ អ្នក​ទាំង​ពីរ​ពិភាក្សា​អំពី​ផល​ប្រយោជន៍​នៃ​កម្មវិធី​នេះ​តាម​បទ​ពិសោធន៍​របស់​ខ្លួន​ ព្រម​ទាំង​បាន​ឆ្លើយ​និង​សំណួរ​របស់​អ្នក​ស្តាប់​វីអូអេ​ផងដែរ។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ ​ថ្ងៃ​ទី​១០​ ខែ​ឧសភា ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤​ ហ្វេសប៊ុក ​facebook.com/voakhmer ​អ៊ីម៉េល hellovoa@voanews.com

បទ​សម្ភាសន៍ជាមួយ​លោក​ ង៉ែត សុខខេង នៅ​ពេល​លោក​ធ្វើ​ទស្សនកិច្ច​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន៖

XS
SM
MD
LG