អ្នកវិភាគឯករាជ្យនៅកម្ពុជានិយាយថា រដ្ឋាភិបាលមិនគួរដោះស្រាយបញ្ហា ជម្លោះដីធ្លីដោយអំពើហិង្សាទេ ជាពិសេសដីធ្លីនៅបឹងកក់និងបូរីកីឡារាជធានី ភ្នំពេញ និងតំបន់ដទៃទៀត។ គេគួរពិចារណាពីប្រវត្តិសាស្ត្រដែលកើតបដិវត្តន៍ ដីធ្លី។ នេះជាការអះអាងរបស់លោកបណ្ឌិត ឡៅ ម៉ុងហៃ ដែលបានចូលរួមជា វាគ្មិននៃកម្មវិធីហេឡូវីអូអេកាលពីថ្ងៃព្រហស្បតិ៍ទី៧ ខែមិថុនា ឆ្នាំ២០១២ ស្តីពីប្រធានបទ «ជម្លោះដីធ្លីនិងវិធានការប្រឆាំងនឹងការតវ៉ា»។
លោក ឡៅ ម៉ុងហៃ បានកត់សម្គាល់ឃើញមានការប្រើប្រាស់អាវុធ កម្លាំងបង្រ្កាបយ៉ាងហិង្សាច្រើនជាងពេលមុននៅឆ្នាំនេះ ដែលលោកថាអំពើហិង្សាមិនមែនជាដំណោះស្រាយបញ្ហាទេ។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេ ថ្ងៃទី ០៧ មិថុនា ២០១២៖
មធ្យោបាយចូលរួមសម្រាប់ប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com