ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ហេឡូ​វីអូអេ ០៥ មេសា ២០១២៖ តួនាទី​នៃ​ប្រព័ន្ធ​រដ្ឋបាល​សាធារណៈ​នៅ​កម្ពុជា


លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​​បាន​អះអាង​ថា​ ការ​​ខ្វះ​នូវ​​រដ្ឋបាល​សាធារណៈ​រឹងមាំ​​នឹង​ធ្វើ​ឲ្យ​​មាន​អស្ថេរភាព​សង្គម​នៅ​កម្ពុជា។
លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​​បាន​អះអាង​ថា​ ការ​​ខ្វះ​នូវ​​រដ្ឋបាល​សាធារណៈ​រឹងមាំ​​នឹង​ធ្វើ​ឲ្យ​​មាន​អស្ថេរភាព​សង្គម​នៅ​កម្ពុជា។

លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​បាន​អះអាង​ថា​ប្រទេស​កម្ពុជា​ត្រូវ​ ការ​រដ្ឋបាល​រឹងមាំ​ ដើម្បី​បម្រើ​ផលប្រយោជន៍​ដល់​ពលរដ្ឋ​កម្ពុជា​ បើ​ពុំ​ដូច្នោះ​ទេ​ លោក​ថា​នឹង​មាន​អស្ថេរភាព​សង្គម។​ លោក​ឡៅ ម៉ុងហៃ​ ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កម្មវិធី​ហេឡូវីអូអេ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​ខែ​មេសា​ឆ្នាំ​២០១២។

«បើ​កម្ពុជា​មិន​មាន​រដ្ឋបាល​ខ្លាំង​ទេ​ កម្ពុជា​មិន​បាន​ឆ្លើយ​តប​ទៅ​នឹង​ការ​ផ្លាស់​ប្តូរ​សង្គម​ទេ។​ ពេល​នោះ​នឹង​មាន​ការ​លំបាក​ ហើយ​ការ​អនុវត្ត​ច្បាប់​ឬ​កំណែរ​ទម្រង់​ ផ្សេង​ទៀត​គ្មាន​ប្រសិទ្ធភាព​ទេ។ នោះ​អាច​នឹង​នាំ​ទៅ​ដល់​អសន្តិសុខ​សង្គម»។

លោក​ថ្លែង​ថា​ មាន​កំណែរ​ទម្រង់​ជា​ច្រើន​ក្នុង​រដ្ឋាភិបាល​និង​សភា​និង​ប្រព័ន្ធ​យុត្តិធម៌​ ការ​ចែក​រំលែក​អំណាច​ដល់​ថ្នាក់​មូលដ្ឋាន​និង​បញ្ហា​ផ្សេងៗ​ទៀត​ចាំបាច់​ត្រូវ​កែទម្រង់​តាម​ការ​វិវត្ត​សង្គម​និង​ពិភពលោក​ ដើម្បី​បង្ក​បរិយាកាស​ងាយ​ស្រួល​ដល់​ពលរដ្ឋ​បាន​រស់នៅ​ក្នុង​សុភមង្គល។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី ០២ ខែ​មេសា​ ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

XS
SM
MD
LG