ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ហេឡូ​វីអូអេ​ ០៣ ឧសភា ២០១២៖ ការ​បង់​ពន្ធ​និង​បំណុល​ជាតិ


លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ ​ថ្លែង​ថា​ រដ្ឋាភិបាល​​កម្ពុជា​​​ត្រូវ​គិត​ពិចារណា​ពី​គុណភាព​នៃ​ការ​ប្រមូល​ពន្ធ​​និង​​មិន​គួរ​ខ្ចី​លុយ​បរទេស​រហូត​នោះ​ទេ។

លោក​បណ្ឌិត​ឡៅ ម៉ុងហៃ​ អ្នក​វិភាគ​ឯករាជ្យ​ថ្លែង​ថា​ រដ្ឋាភិបាល​របស់​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន ​ត្រូវ​គិត​ពិចារណា​ពី​គុណភាព​នៃ​ការ​ប្រមូល​ពន្ធ​ហើយ​ ដោយ​ទទូច​ថា​មិន​គួរ​បន្ត​ខ្ចី​លុយ​បរទេស​រហូត​នោះ​ទេ។

«តើ​យើង​(កម្ពុជា)​គួរ​ឲ្យ​មាន​ការ​បង់​ពន្ធ​ថែម​ទៀត​ ឬ​គួរ​យើង​ពិនិត្យ​មើល​ប្រសិទ្ធភាព​នៃ​ការ​ប្រមូល​ពន្ធដារ​ហ្នឹង​ តើ​មាន​ប្រសិទ្ធភាព​ទេ? ហើយ​ចំណាយ​ហ្នឹង​មាន​ប្រសិទ្ធភាព​ទេ?​ តើ​នរណា​ត្រួត​ពិនិត្យ​មើល​ការ​ប្រមូល​ពន្ធដារ​ហ្នឹង​ឲ្យ​បាន​ដិតដល់​ ឲ្យ​ត្រឹមត្រូវ​ដើម្បី​យក​មក​ចញ្ចឹម​មន្ត្រី​រាជការ​ និង​ជូន​ជា​ប្រាក់​បៀវត្សរ៍​ឲ្យ​បាន​គ្រប់គ្រាន់​ទាំង​អស់​គ្នា​ដើម្បី​ទាមទារ​ឲ្យ​មន្ត្រី​រាជការ​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​ឲ្យ​បាន​ត្រឹមត្រូវ​អត់​មាន​អំពើ​ពុករលួយ»។

លោក​ ឡៅ ម៉ុងហៃ​ ថ្លែង​យ៉ាង​ដូច្នេះ​ក្នុង​កម្មវិធី​ហេឡូ​វីអូអេ​ស្តី​ពី​ ការ​បង់​ពន្ធ​និង​បំណុល​ជាតិ​ កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី៣​ខែ​ឧសភា​ឆ្នាំ​២០១២។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ ​ថ្ងៃ​ទី​០៣​ ខែ​ឧសភា ឆ្នាំ​២០១២៖

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤​ ហ្វេសប៊ុក​facebook.com/voakhmer ​អ៊ីម៉េល hellovoa@voanews.com

XS
SM
MD
LG