គណបក្សទាំងពីរនៅស.រ.អា នៅខ្វែងគំនិតគ្នារឿងកញ្ចប់ថវិកាជំនួយថ្មីសម្រាប់វិបត្តិជំងឺកូវីដ១៩
ករណីឆ្លងជំងឺកូវីដ១៩ មានចំនួនជាង ៤ លាន ៦ សែនករណីនៅក្នុងសហរដ្ឋអាមេរិក ហើយស្ថិតិកាលពីខែមិថុនាបង្ហាញថា អត្រាអ្នកគ្មានការងារធ្វើមានជាង ១១%។ សមាជិកគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភា និងសមាជិកគណបក្សប្រជាធិបតេយ្យនៃរដ្ឋសភា នៅតែខ្វែងគំនិតគ្នាលើសំណើច្បាប់ថវិកាជំនួយថ្មីសម្រាប់ពលរដ្ឋអាមេរិកាំង។ អ្នកស្រី Esha Sarai នៃ VOA រាយការណ៍អំពីរឿងនេះ។ អ្នកស្រី ហុង ចិន្ដា ជូនសេចក្ដីប្រែសម្រួល៕