នាង Greta Thunberg ក្លាយជាមនុស្សឆ្នើមប្រចាំឆ្នាំរបស់ទស្សនាវដ្ដី Time
ក្រុមអ្នកការពារបរិស្ថាននិងសកម្មជនបម្រែបម្រួលអាកាសធាតុទូទាំងពិភពលោកកំពុងសាទរចំពោះការសម្រេចចិត្តរបស់ទស្សនាវដ្ដី Time ដែលបានជ្រើសរើសនាង Greta Thunberg ជាមនុស្សឆ្នើមប្រចាំឆ្នាំ២០១៩។ សកម្មជនវ័យជំទង់រូបនេះ បានទាក់ទាញចំណាប់អារម្មណ៍របស់ពិភពលោក តាមរយៈការអំពាវនាវដ៏ទទូចដល់មេដឹកនាំនយោបាយនិងឧស្សាហកម្មឲ្យធ្វើការសម្រេចចិត្តដោយក្លាហានលើការប្រែប្រួលអាកាសធាតុ។ សកម្មភាពរបស់នាងបានជំរុញឲ្យយុវជននៅទូទាំងពិភពលោកក្រោកឈរការពារភពផែនដី។ ប៉ុន្តែអ្នកស្រី Zlatica Hoke នៃ VOA រាយការណ៍ថា មានអ្នករិះគន់ជាច្រើននិយាយថា បេសកកម្មនិងភាពល្បីល្បាញរបស់នាង Thunberg គឺខុសទាំងអស់។ លោក ចាប ចិត្រា ជូនសេចក្តីប្រែសម្រួលដូចតទៅ៖