ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្ពុជា​ត្រូវ​ការ​១៧៣​លាន​ដុល្លារ​សម្រាប់​ហេដ្ឋា​រចនាសម្ព័ន្ធ​ប្រព័ន្ធ​បង្ហូរ​ទឹក​នៅ​ខេត្ត​ព្រះ​សីហនុ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

បន្ទាប់​ពីបាន​សិក្សា​ជាមួយ​ក្រុម​ហ៊ុន​ចិន​លើផែនការ​មេ​លើ​ការ​កសាង​ប្រព័ន្ធ​ទឹក​កខ្វក់​ក្នុង​ក្រុង​ព្រះ​សីហនុ​នោះ​ ​រដ្ឋាភិបាល​បាន​វាយ​តម្លៃ​ថា ​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​នេះ​ត្រូវ​ការ​ថវិកា​ជាង​១៧០​លាន​ដុល្លារ​អាមេរិក។ លោក ​ស៊ុន ចាន់ថុល​ រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូនឲ្យដឹង​ថា​ ការ​ធ្វើ​ប្រព័ន្ធដោះ​ស្រាយ​ទឹក​កខ្វក់​ដូច​គ្នា​នេះ​នឹង​ត្រូវ​យក​ទៅ​អនុវត្ត​នៅ​ខេត្ត​កំពត​ កែប​ កោះកុង​ បាត់​ដំបង​ និង​ខេត្ត​កំពង់​ចាម​ផង​ដែរ៕

XS
SM
MD
LG