ជនចំណាកស្រុកធុញទ្រាន់នឹងកម្មវិធីដាក់ពាក្យសុំចូលអាមេរិកដោយស្របច្បាប់ដែលដំណើរការមិនល្អ
ជនចំណាកស្រុកនៅព្រំដែនរវាងសហរដ្ឋអាមេរិកនិងម៉ិកស៊ិកដែលកំពុងស្វែងរកការចូលក្នុងសហរដ្ឋអាមេរិកឱ្យបានស្របច្បាប់ឥឡូវនេះត្រូវស្នើការណាត់ជួបតាមរយៈកម្មវិធីទូរសព្ទ CBP One របស់ទីភ្នាក់ងារគយនិងការពារព្រំដែនរបស់សហរដ្ឋអាមេរិក។ ប៉ុន្តែខណៈដែលមានតម្រូវការច្រើនខ្លាំង មនុស្សមួយចំនួនត្អូញត្អែរថាកម្មវិធីនោះមិនដំណើរការ។ លោក Victor Hugo Castillo រាយការណ៍អំពីរឿងនេះពីទីក្រុង McAllen រដ្ឋ Texas។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួល៕