អ្នកសារព័ត៌មានដែលមានរបួសផ្លូវចិត្តស្វែងរកគោលបំណងក្នុងជីវិត
ថ្ងៃទី២៨ ខែមិថុនា ជាគម្រប់ខួប៥ឆ្នាំនៃការវាយប្រហារដ៏អាក្រក់បំផុតទៅលើប្រព័ន្ធផ្សព្វផ្សាយនៅក្នុងសហរដ្ឋអាមេរិក នៅពេលដែលខ្មាន់កាំភ្លើងបានបាញ់ប្រហារទៅលើអ្នកសារព័ត៌មាននៃស្ថាប័នសារព័ត៌មាន The Capital Gazette។ ព្រឹត្តិការណ៍នៅថ្ងៃនោះបានបន្សល់ទុកនូវស្នាមដំបៅដិតដាមដែលមិនអាចបំភ្លេចបានសម្រាប់អ្នកសារព័ត៌មានដែលរួចជីវិតពីការវាយប្រហារនោះ។ អ្នកស្រី Cristina Caicedo Smit រាយការណ៍អំពីរឿងនេះពីទីក្រុង Annapolis រដ្ឋ Maryland។ លោក សាយ មុន្នី ជូនសេចក្ដីប្រែសម្រួល។