ភ្នំពេញ៖ មន្ត្រីស្ថានទូតបារាំងប្រចាំទីក្រុងប៉េកាំង ប្រទេសចិនប្រជាមានិត បាននិយាយថា លោក Patrick Henri Devillers មានសុខភាពល្អធម្មតាទេ បន្ទាប់ពីបានចាកចេញពីប្រទេសកម្ពុជាទៅកាន់ប្រទេសចិន។
លោកPatrick Henri Devillers បានចាកចេញពីប្រទេសកម្ពុជាកាលពីសប្តាហ៍មុនទៅកាន់ប្រទេសចិនប្រជាមានិតដើម្បីទៅបំភ្លឺពីបទចោទប្រកាន់ថា លោកជាប់ពាក់ព័ន្ធនិងលោក Bo Xilai អ្នកនយោបាយដែលមានកេរ្តិ៍ឈ្មោះមិនល្អក្នុងប្រទេសចិន។
លោក Tristan Dufes អ្នកនាំពាក្យស្ថានទូតបារាំងប្រចាំទីក្រុងប៉េកាំងប្រទេសចិន បានថ្លែងប្រាប់VOA សម្លេងសហរដ្ឋអាមេរិកតាមរយៈទូរស័ព្ទពីទីក្រុងប៉េកាំងមកថា លោក Patrick មានសុខភាពល្អទេ។
លោកបានមានប្រសាសន៍ថា កាលពីសប្តាហ៍មុនមានមន្ត្រីស្ថានទូតបារាំងចំនួនពីររូបបានទៅសួរសុខទុក្ខលោក Patrick ក៏ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើលោក Patrickត្រូវបានរដ្ឋាភិបាលចិនឃុំខ្លួននៅទីណាទេ។
“តាមរយៈការការពារនៅក្នុងក្របខណ្ឌការងាររបស់ស្ថានកុងស៊ុល យើងនឹងជួយលោក Patrick តាមគោលនយោបាយរបស់ប្រទេសបារាំងនៅពេលដែលមានជនជាតិបារាំងត្រូវការជំនួយ។ យើងនឹងជួយទៅតាមទំរង់ផ្សេងៗ»។
មន្ត្រីស្ថានទូតចិនប្រចាំទីក្រុងប៉េកាំងនិងនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃអង្គារនេះមិនអាចសុំទំនាក់ទំនងដើម្បីសុំសេចក្តីអត្ថាធិប្បាយបំភ្លឺបានទេ។
លោក Patrick Henri Devillers អាយុ៥២ឆ្នាំ ត្រូវបានរដ្ឋាភិបាលកម្ពុជាចាប់ខ្លួនកាលពីថ្ងៃទី១៣ខែមិថុនាតាមសំណើមួយរបស់រដ្ឋាភិបាលនៃប្រទេសចិនពីបទសង្ស័យថា លោកមានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយលោក Bo Xilai អ្នកនយោបាយដែលមានកេរ្តិ៍ឈ្មោះមិនល្អក្នុងប្រទេសចិន។
លោក Patrick ត្រូវបានឃុំខ្លួននៅឯនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃអស់រយៈជាងមួយខែមុននឹងសម្រេចបញ្ជូនទៅប្រទេសចិនតាមសំណើរបស់សាមីខ្លួន។
រដ្ឋាភិបាលចិនធ្លាប់បានសន្យាថា នឹងនាំយកលោក Patrick ធ្វើជាសាក្សីតែប៉ុណ្ណោះដើម្បីនាំទៅរកការកាត់ទោសលោក Bo Xilai។ នេះបើតាមការបញ្ជាក់ពីរដ្ឋាភិបាលកម្ពុជា។
លោក Patrick Devellers ធ្លាប់បានមករស់នៅទីក្រុងភ្នំពេញ ហើយលោកក៏ជាម្ចាស់កម្មសិទ្ធិដីមួយកន្លែងនៅទីក្រុងកែប។ កន្លងមកលោកមិនធ្លាប់ត្រូវបានចោទប្រកាន់អ្វីទាំងអស់ពាក់ព័ន្ធនឹងបទឧក្រិដ្ឋទេ។
លោក Patrick Devellers ធ្លាប់មានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងលោកអ្នកស្រី ហ្គូ កៃឡៃ (Gu Kailai) ភរិយាលោក Bo Xilai អតីតអ្នកនយោបាយប្រឆាំងនឹងរដ្ឋាភិបាលចិនមួយរូប ហើយលោក Bo Xilai កំពុងជាប់ឃុំឃាំងពីបទធ្វើចារកម្មលើមន្ត្រីចិនជាន់ខ្ពស់ ដោយខុសច្បាប់។
អ្នកស្រី Gu Kailai ត្រូវបានអាជ្ញាធរចាប់ខ្លួនកាលពីអំឡុងខែមេសាពីបទសង្ស័យថា ជាប់ពាក់ព័ន្ធនឹងការធ្វើឃាដលោកNeil Heywood ពាណិជ្ជករជនជាតិអង់គ្លេស៕