អ្នកតំណាងរាស្ត្រគណបក្សសម រង្ស៉ីម្នាក់ គឺលោកសុន ឆ័យកំពុងតាក់តែងសេចក្តីស្នើច្បាប់ស្តីអំពី សិទ្ធិទទួលបានព័ត៌មាន។ ការតាក់តែងច្បាប់នេះ ធ្វើឡើង គឺដើម្បីជួយឲ្យមានតម្លាភាពក្នុងការអនុវត្តច្បាប់ថាតើព័ត៌មានណាជាព័ត៌មានអាចផ្តល់ជូនសារណៈជនបាន ហើយព័ត៌មានណាខ្លះដែលមិនអាច ផ្តល់ជូនសាធារណៈជនបាន។ លោកសុន ឆ័យ អះអាងថាពលរដ្ឋមិនត្រូវបានគេផ្តល់ព័ត៌មានពិតនិងតម្លាភាពទេ ដូចជាបញ្ហាទាក់ទងនឹងការវិនិយោគ ការលក់ទ្រព្យសម្បត្តិជាតិ គម្រោងអភិវឌ្ឍន៍ជាដើម។ ហើយអ្វីៗត្រូវគេចាត់ទុកថាជាព័ត៌មានសម្ងាត់។ នៅក្នុងកម្មវិធីហេឡូវីអូអេនៅថ្ងៃព្រហស្បតិ៍ ទី៩ខែកុម្ភៈ ឆ្នាំ២០១២នេះ លោកសុន ឆ័យ ជាវាគ្មិនបានពិភាក្សាអំពីប្រធានបទស្តីពីសិទ្ធិទទួលបានព័ត៌មានក្នុងប្រទេសកម្ពុជា។
សូមស្តាប់សំឡេងទាំងស្រុងនៃកម្មវិធីហេឡូវីអូអេថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០១២៖
មធ្យោបាយចូលរួមពីប្រិយមិត្ត៖ ទូរស័ព្ទ ០១២ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com