ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​ពិនិត្យ​សុខភាព​ជន​ចុង​ចោទ​អៀង​ ធីរិទ្ធ​ឡើង​វិញ


កាល​ពី​ចុង​ខែ​សីហា ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ បាន​បើក​សវនាការ​រយៈពេល​បី​ថ្ងៃ​ ដើម្បី​ពិចារណា​លើ​សម្បទា​ និង​ស្មារតី​ជនជាប់​ចោទ​អៀង​ ធីរិទ្ធ​ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ និង​នួន​ ជា​ អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​នៅ​ក្នុង​
កាល​ពី​ចុង​ខែ​សីហា ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ បាន​បើក​សវនាការ​រយៈពេល​បី​ថ្ងៃ​ ដើម្បី​ពិចារណា​លើ​សម្បទា​ និង​ស្មារតី​ជនជាប់​ចោទ​អៀង​ ធីរិទ្ធ​ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ និង​នួន​ ជា​ អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​នៅ​ក្នុង​

គ្រូពេទ្យ​ជំនាញ​ចំនួន​បួន​រូប​ទើប​តែ​ចាប់​ផ្តើម​ពិនិត្យ​សុខភាព​ជន​ជាប់​ចោទ​អៀង​ ធីរិទ្ធ ​ក្នុង​សំណុំរឿង​០០២​ ឡើង​វិញ ​កាល​ពី​ថ្ងៃ​ច័ន្ទ​ និង​ថ្ងៃ​អង្គារ​ ក៏​ប៉ុន្ដែ​ក្រុម​គ្រូពេទ្យ​នៅ​មិន​ទាន់​ធ្វើ​ការ​វាយ​តម្លៃ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

លោក ​នេត្រ​ ភក្ដ្រា​ អ្នក​នាំ​ពាក្យ​សាលាក្ដី​ខ្មែរ​ក្រហម​ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ ក្នុង​ចំណោម​គ្រូពេទ្យ​ជំនាញ​ទាំ​ងបួន​រូប​ មាន​គ្រូពេទ្យ​កម្ពុជា​ពីរ​រូប ​និង​គ្រូពេទ្យ​អន្ដរជាតិ​ចំនួន​ពីរ​រូប​ ដែល​ត្រូវ​បាន​ តែង​តាំង​ដោយ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​ឲ្យ​ធ្វើ​ការ​ត្រួត​ពិនិត្យ​បន្ថែម​លើ​សុខភាព​ជន​ជាប់​ចោទ​វ័យ​ ៧៩​ឆ្នាំ​រូប​នេះ រយៈពេល​ពីរ​សប្ដាហ៍​ ក៏ប៉ុន្ដែ​ការ​ពិនិត្យ​សុខភាព​ជន​ជាប់ចោទ​ទើប​តែ​ត្រូវ​បាន​ធ្វើ​ឡើង​បាន​ចំនួន​ពីរ​ថ្ងៃ​ដំបូង​តែ​ប៉ុណ្ណោះ។​ លោក​បញ្ជាក់​ថា​ នៅ​មិន​ទាន់​មាន​របាយការណ៍​អំពី​បញ្ហា​នេះ​នៅ​ឡើយ។

«យើង​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​ទាក់ទង​ទៅ​នឹង​ការ​វាយ​តម្លៃ​ផ្នែកវេជ្ជសាស្ដ្រ​នៅ​ពេល​នេះ​ទេ»។

កាល​ពី​ចុង​ខែ​សីហា ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ បាន​បើក​សវនាការ​រយៈពេល​បី​ថ្ងៃ​ ដើម្បី​ពិចារណា​លើ​សម្បទា​ និង​ស្មារតី​ជនជាប់​ចោទ​អៀង​ ធីរិទ្ធ​ អតីត​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ និង​នួន​ ជា​ អតីត​ប្រធាន​សភា​ខ្មែរ​ក្រហម​នៅ​ក្នុង​ការ​ចូល​រួម​សវនាការ​ និង​លទ្ធភាព​របស់​ពួកគាត់​នៅ​ក្នុង​ការ​អង្គុយ​នៅ​ក្នុង​សវនាការ​រយៈពេល​យូរ។

នៅ​ក្នុង​សវនាការ​នោះ ​លោក​សាស្ដ្រាចារ្យ​ ចន ​ខាំបែល ​(John Campbell) ​គ្រូពេទ្យ​ជំនាញ​ផ្នែក​ជំងឺ​មនុស្ស​ចាស់​បាន​បញ្ជាក់​ថា​ លោក​បាន​រក​ឃើញ​ថា​ អៀង ​ធីរិទ្ធ​ មាន​បញ្ហា​សុខភាព​ធ្ងន់ធ្ងរ។​ ខួរក្បាល​របស់​គាត់​មាន​ភាព​ច្របូក​ច្របល់​ក្នុង​ខួរ​ក្បាល​ បាត់​ការ​ចងចាំ ព្រមទាំង​ពិបាក​ក្នុង​ការ​ចោទ​ជា​សំណួរ​លើ​រូបគាត់​នៅ​ក្នុង​សវនាការ​ ហើយ​គាត់​ថែម​ទាំង​មិន​អាច​ចូល​រួម​សវនាការ​តាម​រយៈ​វីដេអូ​ភ្ជាប់​ចូល​ទៅ​កាន់​បន្ទប់​គាត់​បានទៀត​ផង។

ក៏​ប៉ុន្ដែ​លោក​ ចន​ ខាំបែល ​បញ្ជាក់​ថា​ នួន ​ជា ​នៅ​មាន​លទ្ធភាព​ដែល​អាច​ចូល​រួម​សវនាការ​បាន​គ្រប់​គ្រាន់ ​និង​នៅ​មាន​ស្មារតី​ក្នុង​ការ​ផ្ចង់​អារម្មណ៍​បាន។

លោក​ ផាត់ ​ពៅស៊ាង​ សហមេធាវី​កម្ពុជា​របស់​អៀង ​ធីរិទ្ធ ​មាន​ប្រសាសន៍​ថា ​អាច​នឹង​មាន​សវនាការ​មួយ​ថ្មី​ទៀត​របស់​អង្គជំនុំជម្រះ​សាលាដំបូង​ ដើម្បី​សម្រេច​លើ​បញ្ហា​សុខភាព​របស់​កូន​ក្ដី​របស់​លោក​ នៅ​ពេល​ដែល​របាយការណ៍​វេជ្ជសាស្ដ្រ​ទី​ពីរ​នឹង​ចេញ​ជា​លទ្ធផល។

«គេ​ត្រូវ​មាន​សវនាការ​ ហើយ​នៅ​ពេល​នោះ​អ្នក​ជំនាញ​ត្រូវ​មក​ឆ្លើយ​បំភ្លឺ​ចំពោះ​ការ​សួរ​ដេញ​ដោល»។

អៀង ​ធីរិទ្ធ​ រួម​ជាមួយ​នឹង​ជន​ជាប់​ចោទ​បី​នាក់​ផ្សេង​ទៀត​ក្នុង​សំណុំរឿង​០០២ ​ត្រូវ​ចោទ​ប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ ​និង​បទ​ប្រល័យ​ពូជសាសន៍ ដែល​នាំ​ឲ្យ​ស្លាប់​ប្រជាពលរដ្ឋ​កម្ពុជា​អស់​ជិត​ពីរ​លាន​នាក់​ចន្លោះ​ពី​ឆ្នាំ​១៩៧៥ ​ដល់​ឆ្នាំ​១៩៧៩។​ រហូត​មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​គម្រោង​ការ​ស្ដីពី​ការ​ប្រកាស​ការ​សម្រេច​លើ​សវនាការ​ស្ដី​ពី​បញ្ហា​សុខភាព​កាល​ពី​ខែ​មុន​នោះ​នៅ​ឡើយ។​ ការ​កាត់ទោស​ពេញអង្គ​សេចក្ដី​លើ​ជន​ជាប់​ចោទ​ទាំង​បួន​ត្រូវ​គេ​រំពឹង​ថា ​នឹង​អាច​ប្រព្រឹត្ត​ទៅ​បាន​ក្នុង​អំឡុង​ឆមាស​ទី​១​ឆ្នាំ​២០១២៕

XS
SM
MD
LG