ដោយ Rob Sivak
វ៉ាស៊ីនតោន៖ លោក George McGovern ដែលជាអតីតអ្នកតាក់តែងច្បាប់ អាមេរិក និងជាអតីតបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យដែលបានចាញ់លោកអតីតប្រធានាធិបតី Richard Nixon នៅក្នុងការបោះឆ្នោតនៅឆ្នាំ១៩៧២ បានទទួលមរណៈភាពនៅក្នុងជន្មាយុ៩០ឆ្នាំ។ លោកត្រូវបានធ្វើឲ្យគេចងចាំលោកថា ជាទាហ៊ានមួយរូបផង និងជាសកម្មជនសម្រាប់សន្តិភាពផងដែរ។
បទពិសោធន៍របស់លោក George McGovern ជាអ្នកបើកយន្តហោះទម្លាក់គ្រាប់បែកនៅក្នុងសង្គ្រាមលោកលើកទីពីរ បានធ្វើឲ្យលោកទទួលកិត្តិយសផ្នែកយោធា តែក៏បានផ្លាស់ប្តូរទស្សនៈរបស់អនាគតអ្នកនយោបាយរូបនេះអំពីការស្លាប់ និងការរស់រានមានជីវិតផងដែរ។
«ខ្ញុំបានចាកចេញពីសង្រ្គាមនោះ ដោយមានអារម្មណ៍ថា យើងត្រូវតែធ្វើអ្វីមួយដើម្បីបញ្ឈប់គម្រោងដ៏សាហាវឃោរឃៅដូចនេះ ជាពិសេសនៅក្រោយពេលដែលអាមេរិកបានទម្លាក់គ្រាប់បែកបរិមាណូបំផ្លាញទីក្រុងដ៏ល្អចំនួនពីរនៅប្រទេសជប៉ុន។ ដូច្នេះ តាំងពីជិតទីបញ្ចប់នៃសង្គ្រាមលោកលើកទីពីរមក ខ្ញុំបានធ្វើការដោយផ្តោតទៅលើអ្វីដែលខ្ញុំអាចធ្វើបានដើម្បីដោះស្រាយជម្លោះរបស់យើងជាមួយប្រទេសផ្សេងៗទៀត ដោយមិនចាំបាច់មានសង្គ្រាមទេ បើសិនជាអាចធ្វើទៅបាន»។
ក្រោយសង្គ្រាមលោកលើកទីពីរបានបញ្ចប់ទៅ លោក McGovern បានត្រឡប់ទៅរដ្ឋកំណើតរបស់លោកវិញ គឺរដ្ឋSouth Dakota ដើម្បីបង្រៀនមុខវិជ្ជាប្រវត្តិសាស្រ្ត និងវិទ្យាសាស្រ្តនយោបាយ។ នៅឆ្នាំ១៩៥៦ លោកបានជាប់ឈ្មោះជាតំណាងរាស្រ្ត ហើយលោកត្រូវបានគេស្គាល់ថាជា អ្នកគាំទ្រកសិករអាមេរិក។ លោកត្រូវបានជ្រើសរើសជាសមាជិកព្រឹទ្ធសភាអាមេរិកនៅឆ្នាំ១៩៦២។
នៅឆ្នាំ១៩៧២នៅពេលដែលសង្រ្គាមវៀតណាមឈានចូលដល់ឆ្នាំទី៧ លោកសមាជិកព្រឹទ្ធសភា McGovern ត្រូវបានគណបក្សប្រជាធិបតេយ្យរបស់លោកតែងតាំងលោកជាបេក្ខជនប្រធានាធិបតី។ លោកឈរឈ្មោះប្រកួតប្រជែងជាមួយនឹងលោកប្រធានាធិបតីRichard Nixon ដោយគោលការណ៍នយោបាយរបស់លោកគឺ គាំទ្រការដកកងទ័ពអាមេរិកចេញពីវៀតណាមដោយឯកតោភាគីដើម្បីជាការដោះដូរនឹងអ្នកទោសសង្គ្រាមអាមេរិក។ នៅពេលនោះ គោលការណ៍នយោបាយនេះ មិនមានប្រជាប្រិយភាពទេ ហើយជាចំណែកមួយធ្វើឲ្យលោកចាញ់គូប្រជែងរបស់លោកនៅក្នុងការស្ទង់មតិ។
នៅឆ្នាំ១៩៨០ លោកបានបាត់បង់តំណែងជាសមាជិកព្រឹទ្ធសភា ក៏ប៉ុន្តែ លោកនៅតែសកម្មក្នុងនយោបាយ ដោយធ្វើការយ៉ាងខ្លាំងសម្រាប់បុព្វហេតុអ្នកសេរីនិយម និងបេក្ខជននៅក្នុងគណបក្សប្រជាធិបតេយ្យដែលឈរឈ្មោះនៅក្នុងការបោះឆ្នោតនានា។ លោកបានធ្វើដំណើរជុំវិញពិភពលោក ដើម្បីបង្រៀននិងអធិប្បាយ ហើយលោកបានបម្រើការងារជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅទីភ្នាក់ងារសម្រាប់ស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ។ លោកបានចេញពីមុខតំណែងនេះ ដោយប្តេជ្ញាថា នឹងប្រយុទ្ធប្រឆាំងភាពស្រេកឃ្លាននៅក្នុងសហរដ្ឋអាមេរិក និងនៅជុំវិញពិភពលោក។
នៅឆ្នាំ២០០០ លោកប្រធានាធិបតី Bill Clinton បានផ្តល់រង្វាន់មេដាយសេរីភាពប្រធានាធិបតី ឬ Presidential Medal of Freedom ដល់លោក McGovern ដែលរង្វាន់នេះ ជា រង្វាន់មានកិត្តិយសបំផុតសម្រាប់បុគ្គលិកស៊ីវិល ហើយលោក និងអតីតសមាជិកព្រឹទ្ធសភាអាមេរិក លោក Robert Dole បានទទួលរង្វាន់ស្បៀងអាហារពិភពលោកឆ្នាំ២០០៨ រួមគ្នា។
លោកGeorge McGovern នៅតែជាមេដឹកនាំមួយរូបនៃចលនាសន្តិភាពអាមេរិកដោយនិយាយប្រឆាំងការចូលឈ្លានពាននៅក្នុងប្រទេសអ៊ីរ៉ាក់ដោយលើកឡើងពីភាពស្រដៀងគ្នារវាងសង្គ្រាមនៅអ៊ីរ៉ាក់ និងនៅវៀតណាម។
«ខ្ញុំគិតថា ការធ្វើសង្គ្រាមនៅវៀតណាម ជាកំហុសឆ្គងយ៉ាងធំមួយ។ វៀតណាមជាប្រទេសមួយដែលមិនគំរាមកំហែងដល់សហរដ្ឋអាមេរិក ហើយមិនចង់បានអ្វីទេ ក្រៅតែពីការឲ្យគេទទួលស្គាល់ខ្លួនថា ជារដ្ឋាភិបាលស្របច្បាប់។ ហើយវាក៏ជាកំហុសឆ្គងមួយដ៏ធំមួយផងដែរ ដែលយើងទៅធ្វើសង្គ្រាមនៅអ៊ីរ៉ាក់ ហើយជាថ្មីម្តងទៀត អ៊ីរ៉ាក់ជាប្រទេសមួយដែលមិនគម្រាមកំហែងដល់អាមេរិក ហើយគ្មានពាក់ព័ន្ធអ្វីសោះនៅក្នុងការវាយប្រហារនៅសហរដ្ឋអាមេរិកកាលពីថ្ងៃទី១១ខែកញ្ញា ឆ្នាំ២០០១។ មេដឹកនាំរបស់យើងមួយចំនួន ហាក់ដូចជាគិតថា យើងប្រយុទ្ធប្រឆាំងនឹងភេរវកម្ម នៅក្នុងប្រទេសអ៊ីរ៉ាក់។ ខ្ញុំគិតថា យើងជាអ្នកបង្ករឿងនោះ។ ការបះបោរនេះ បានកើតមានឡើង ហើយការប្រមូលផ្តុំកម្លាំងក្នុងលក្ខណៈដើម្បីបះបោរប្រឆាំងនឹងវត្តមានកងទ័ពអាមេរិកនៅកណ្តាលប្រទេសរបស់អ្នកផ្សេង»។
លោកGeorge McGovern បាននាំយកទស្សនៈអ្នកនយោបាយផង និងអ្នកប្រវត្តិសាស្រ្តផង ចូលមកក្នុងស្ថានការណ៍នយោបាយបច្ចុប្បន្ន។
«វាមិនមែនជាការអាម៉ាស់អ្វីទេ ដែលយើងធ្វើការសម្រេចចិត្តអ្វីមួយ ហើយសម្រេចពេលក្រោយថា យើងបានធ្វើខុស។ នោះ គឺគ្រាន់តែជារបៀបនិយាយថា ថ្ងៃនេះខ្ញុំឆ្លាត ជាងថ្ងៃម្សិលមិញ។ តើមានអ្វីខុសទៅ?»។
មុនពេលលោកត្រូវបានបញ្ជូនទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ នៅខែតុលាឆ្នាំ២០១២នេះ លោក George McGovern បានផ្សព្វផ្សាយសៀវភៅទី ១៤ដែលជាសៀវភៅចុងក្រោយរបស់លោក ដែលមានចំណងជើងថា «What It Means to Be a Democrat» ដែលបកប្រែជាភាសាខ្មែរ មានន័យថា «តើជាសមាជិកម្នាក់នៃគណបក្សប្រជាធិបតេយ្យ មានន័យយ៉ាងដូចម្តេច»៕
ប្រែសម្រួលដោយ លី ម៉ូរីវ៉ាន់