អតីតកម្មាភិបាលខ្មែរក្រហមធូរចិត្តពេលចៅក្រមទម្លាក់បទចោទ
អ្នកស្រីអឹុម ចែមជនសង្ស័យមួយរូបនៃសាលាក្តីខ្មែរក្រហមបានអះអាងថា អ្នកស្រីបានធូរចិត្តក្រោយពេលដែលសហចៅក្រមស៊ើបអង្កេត កាលពីខែកុម្ភះ ទម្លាក់បទចោទដែលពាក់ព័ន្ធនឹងឧក្រិដ្ឋកម្មនានាក្នុងសម័យខ្មែរក្រហម ។ ចៅក្រមបាន ចាត់ទុកថា អ្នកស្រីអឹុម ចែមមិន ស្ថិតក្នុងយុត្តាធិការរបស់សាលាក្តីឬជាមេដឹកនាំជាន់ខ្ពស់បំផុតនិងជាអ្នកទទួលខុសត្រូវខ្ពស់បំផុតទេ។ ខ្ញុំបាទ សុខ ខេមរា និង លោក ពិន សីុសុវណ្ណនៃ វីអូអេ បានធ្វើកិច្ចសម្ភាសន៍ជាមួយអ្នកស្រីអឹុម ចែមនៅផ្ទះរបស់អ្នកស្រីកាលពីប៉ុន្នានថ្ងៃថ្មីៗនេះនៅក្នុងឃុំត្រពាំងតាវ ស្រុកអន្លង់វែងដែលជាតំបន់អតីតខ្មែរក្រហមផ្តាច់ខ្លួន៕