លោកស្រី Nancy Reagan អតីតភរិយាប្រធានាធិបតីអាមេរិក បានទទួលមរណៈភាពក្នុងជន្មាយុ៩៤ឆ្នាំ។ លោកស្រីគឺជាភរិយារបស់អតីតប្រធានាធិបតីអាមេរិកគឺលោក Ronald Reagan អស់រយៈពេលជាង៥០ឆ្នាំ រហូតដល់លោកអតីតប្រធានាធិបតីរូបនេះបានទទួលមរណៈភាពកាលពីឆ្នាំ២០០៤។ លោកស្រី Nancy Reagan បានក្លាយជាភរិយាប្រធានាធិបតីអាមេរិកចាប់ពីឆ្នាំ១៩៨១រហូតដល់ឆ្នាំ១៩៨៩៕
កម្រងរូបភាព៖ លោកស្រី Nancy Reagan អតីតភរិយាប្រធានាធិបតីអាមេរិកទទួលមរណៈភាព

១
លោកស្រី Nancy Reagan អតីតភរិយាប្រធានាធិបតីអាមេរិក ញញឹមខណៈពេលដែលលោកស្រីដើរកាត់មុខអ្នកថតរូប បន្ទាប់ពីលោកអភិបាលរដ្ឋ Texas គឺលោក George W. Bush បានថ្លែងសុន្ទរកថាស្តីពីគោលនយោបាយបរទេសលើកទីមួយរបស់លោកនៅបណ្ណាល័យប្រធានាធិបតី Ronald Reagan នៅទីក្រុង Simi Valley រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩។

២
លោក Ronald Reagan និងលោកស្រី Nancy Reagan លើកដៃស្វាគមន៍នៅពេលដែលអ្នកទាំងពីរប្រារព្ធពិធីខួបកំណើតគម្រប់អាយុ៨៣ឆ្នាំរបស់លោក Ronald Reagan នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩៩៤។

៣
លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា អញ្ជើញលោកស្រី Nancy Reagan ចូលរួមពិធីចុះហត្ថលេខាលើច្បាប់ស្តីពីបេសកកម្មខួបមួយរយឆ្នាំ Ronald Reagan Centennial Commission Act នៅសេតវិមាន នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០០៩។

៤
លោកស្រី Nancy Reagan ទៅគោរពផ្នូរស្វាមីរបស់លោកស្រី គឺលោកអតីតប្រធានាធិបតី Ronald Reagan នៅបណ្ណាល័យប្រធានាធិបតី Ronald Reagan នៅទីក្រុង Simi Valley រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៤។

៥
លោកស្រី Nancy Reagan អតីតភរិយាប្រធានាធិបតីអាមេរិក ប្រារព្ធពិធីខួបកំណើតអាយុ៩៤ឆ្នាំ។

៦
លោក Ronald Reagan និងលោកស្រី Nancy Reagan លើកដៃលាដំណើរពីយន្តហោះ Air Force One មុននឹងចាកចេញពីអាកាសយានដ្ឋានអន្តរជាតិ Los Angeles នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៨៤។

៧
លោកស្រី Nancy Reagan ជាភរិយាប្រធានាធិបតីអាមេរិក បង្ហាញម៉ូតមួក និងអាវសម្រាប់សិស្សសាលា នៅពេលដែលលោកស្រីបានធ្វើដំណើរទស្សនកិច្ចទៅកាន់សាលារៀន Latin School នៅទីក្រុង Chicago កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៨២។

៨
លោក Ronald Reagan និងលោកស្រី Nancy Reagan បានចាកចេញពីសេតវិមាន ដើម្បីធ្វើដំណើរទៅកាន់មន្ទីរពេទ្យ Bethesda Naval Hospital ដើម្បីពិនិត្យសុខភាពរបស់លោកប្រធានាធិបតី Ronald Reagan កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ១៩៨១។

៩
លោក Ronald Reagan និងលោកស្រី Nancy Reagan លើកដៃស្វាគមន៍ទៅកាន់អ្នកចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោកប្រធានាធិបតី Ronald Reagan នៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ១៩៨១។