នៅទីក្រុងលីម៉ា លោក Biden ជួបជាមួយលោក Xi ដែលជាជំនួបចុងក្រោយរបស់លោក Biden ជាមួយមេដឹកនាំ APEC
នៅក្រៅកិច្ចប្រជុំកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិកឬ APEC នៅទីក្រុងលីម៉ា ប្រទេសប៉េរូ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានជួបជាមួយប្រធានាធិបតីចិនលោក Xi Jinping នៅក្នុងកិច្ចប្រជុំដោយផ្ទាល់លើកចុងក្រោយរបស់ពួកលោក ខណៈពេលដែលលោក Biden នៅកាន់តំណែងជាប្រធានាធិបតី។ កិច្ចប្រជុំនេះគឺជាផ្នែកនៃដំណើរទស្សនកិច្ចចុងក្រោយសម្រាប់លោក Biden ខណៈក្រុមមេដឹកនាំពិភពលោកត្រៀមខ្លួនសម្រាប់រដ្ឋបាលអាមេរិកដឹកនាំដោយលោក Donald Trump នៅខែមករាខាងមុខនេះ។ ប្រធានអ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA ប្រចាំសេតវិមានអ្នកស្រី Patsy Widakuswara បានស្ថិតនៅទីតាំងប្រជុំក្នុងទីក្រុងលីម៉ាជាមួយលោកប្រធានាធិបតីហើយរាយការណ៍អំពីរឿងនេះ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល។