រូបភាពជុំវិញពិភពលោកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ មកពីប្រទេសអង់គ្លេស រុស្ស៊ី សហរដ្ឋអាមេរិក នេប៉ាល់ បេឡារុស ចិន អាល្លឺម៉ង់ និងតួកគី។
រូបភាពជុំវិញពិភពលោក ០៧ កុម្ភៈ ២០១៧

1
មនុស្សយន្តមួយដែលផលិតដោយក្រុមហ៊ុន Hiroshi Ishiguro Laboratories របស់ជប៉ុនត្រូវបានគេដាក់បង្ហាញនៅក្នុងការតាំងពិព័រណ៍មនុស្សយន្តនៅសារៈមន្ទីរ Science Museum ក្នុងក្រុងឡុងដ៍។ មនុស្សយន្តនេះមានឈ្មោះថា Kodomoroid និងត្រូវបានផលិតកាលពីឆ្នាំ២០១៤។

2
មនុស្សម្នាជិះរថយន្តក្រុងនៅពេលព្រះអាទិត្យអស្តង្គត នៅក្នុងក្រុង St.Petersburg ប្រទេសរុស្ស៊ី។

3
លោកប្រធានាធិបតីដូណាល់ ត្រាំ ទទួលរូបចម្លាក់នៃតម្រួតក្នុងតំបន់មួយ ក្នុងកិច្ចប្រជុំជាមួយនឹងក្រុមតម្រួតតំបន់នានានៅសេតវិមាន ក្នុងរដ្ឋធានីវ៉ាស៊ីនតោន។

4
អតីតប្រធានាធិបតី លោក បារ៉ាក់ អូបាម៉ា អង្គុយនៅលើទូកមួយក្នុងពេលធ្វើដំណើរកម្សាន្តជាមួយនឹងលោក Richard Branson ដែលអ្នកជំនួញជនជាតិអង់គ្លេស ក្នុងពេលវិស្សមកាលរបស់លោកនៅកោះ Moskito ក្នុងដែនដី British Virgin Islands របស់អង់គ្លេស។

5
កម្មករម្នាក់ទូលឥដ្ឋនៅលើក្បាលរបស់ខ្លួន នៅរោងចក្រធ្វើឥដ្ឋមួយនៅក្នុងក្រុង Lalitpur ប្រទេសនេប៉ាល់។

6
ស្រ្តីម្នាក់ដើរកាត់ស្មៅដែលគ្របដណ្តប់ដោយទឹកកក និងមានឥន្ទធនូនៅពីក្រោយ នៅក្បែរក្រុង Rudensk ប្រទេសបេឡារុស។

7
ប្រុសៗសែងគ្រែស្នែងលោតរំលងភ្នក់ភ្លើង ក្នុងពេលប្រារព្ធពិធីបុណ្យចូលឆ្នាំចិន នៅក្នុងក្រុង Jieyang ខេត្ត Guangdong ប្រទេសចិន។

8
បុរសម្នាក់ថតរូបស្រ្តីម្នាក់ដែលដេកហាលថ្ងៃនៅលើព្រិលនៅក្បែរជញ្ជាំង St. Peter and Paul Fortress ក្នុងក្រុង St. Petersburg ប្រទេសរុស្ស៊ី។ សីតុណ្ហភាពនោក្នុងក្រុង St. Petersburg គឺ -១២° C។

9
សត្វអូដ្ឋសមួយក្បាលស៊ីចេកនៅក្នុងជម្រករបស់ខ្លួននៅក្នុងក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។

10
អគារ Apple Campus 2 ដែលជាទីស្នាក់ការមួយទៀតរបស់ក្រុមហ៊ុន Apple កំពុងត្រូវបានគេសាងសង់នៅក្នុងក្រុង Cupertino រដ្ឋ California សហរដ្ឋអាមេរិក។

11
សមាជិកទាហានកិត្តិយសរបស់តួកគីស្លៀកពាក់ឈុតចម្បាំងបុរាណ ដើរទៅកាន់កន្លែងរបស់ពួកគេ មុនពិធីស្វាគមន៍លោកប្រធានាធិបតីអេត្យូពី Mulatu Teshome Wirtu។ លោកប្រធានាធិបតី Mulatu Teshome Wirtu នឹងជួបជាមួយនឹងលោកប្រធានាធិបតីតួកគី Recep Tayyip Erdogan នៅវិមានប្រធានាធិបតី ក្នុងក្រុងអង់ការ៉ា ប្រទេសតួកគី។