ភ្ជាប់ទៅគេហទំព័រទាក់ទង
រំលងនិងចូលទៅទំព័រព័ត៌មានតែម្តង
រំលងនិងចូលទៅទំព័ររចនាសម្ព័ន្ធ
រំលងនិងចូលទៅកាន់ទំព័រស្វែងរក
កម្ពុជា
អន្តរជាតិ
អាមេរិក
ចិន
ហេឡូវីអូអេ
កម្ពុជាច្នៃប្រតិដ្ឋ
ព្រឹត្តិការណ៍ព័ត៌មាន
ទូរទស្សន៍ / វីដេអូ
វិទ្យុ / ផតខាសថ៍
កម្មវិធីទាំងអស់
Khmer English
បណ្តាញសង្គម
ភាសា
ស្វែងរក
ផ្សាយផ្ទាល់
ផ្សាយផ្ទាល់
ស្វែងរក
មុន
បន្ទាប់
ព័ត៌មានថ្មី
រូបភាពជុំវិញពិភពលោក
រូបភាពជុំវិញពិភពលោក ០៨ កុម្ភៈ ២០១៩
០៩ កុម្ភៈ ២០១៩
VOA News
កម្រងរូបភាពនៃព្រឹត្តិការណ៍សំខាន់ៗនិងទិដ្ឋភាពនានាពីប្រទេសផ្សេងៗនៅជុំវិញពិភពលោក។
១
ក្មេងប្រុសជនជាតិប៉ាឡេស្ទីនម្នាក់រត់គេចពីកង់ឡានកំពុងឆេះនៅក្នុងការធ្វើបាតុកម្មប្រចាំសប្ដាហ៍ប្រឆាំងនឹងការរឹបអូសយកដីរបស់ពួកគេដោយអ៊ីស្រាអែល នៅភូមិ Kfar Qaddum ជិតក្រុង Nablus នៅតំបន់ West Bank។
២
បុរសម្នាក់កំពុងរៀបចំជំនួយសប្បុរសធម៌សម្រាប់ប្រទេសវេណេស៊ុយអេឡា នៅឯឃ្លាំងមួយនៅស្ពានឆ្លងកាត់ព្រំដែន Tienditas ទីក្រុង Cucuta រវាងប្រទេសវេណេស៊ុយអេឡា និងប្រទេសកូឡុំប៊ី។
៣
អ្នកស្រី Hatice Cengiz គូដណ្ដឹងរបស់អ្នកកាសែត Jamal Khashoggi ចូលរួមក្នុងសន្និសីទសារព័ត៌មានដើម្បីបង្ហាញសៀវភៅអំពីប្រវត្តិលោក Jamal Khashoggi នៅទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
៤
ឡានដឹករូបមេដឹកនាំអ៊ីរ៉ង់ដែលបានស្លាប់ គឺលោក Ayatollah Ruhollah Khomeini ត្រូវបានរៀបចំដោយក្រុមមនុស្សរាប់ពាន់នាក់ដែលបាតុកម្មប្រឆាំងនឹងរបបដឹកនាំក្រុងតេហេរ៉ង់ ប៉ុន្មានថ្ងៃមុនដល់ថ្ងៃខួប៤០ឆ្នាំនៃបដិវត្តន៍អ៊ីស្លាម ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
៥
ក្មេងៗកំពុងឈរនៅជិតក្រដាសដែលមានសរសេរសារសុំសន្តិភាពសម្រាប់ឧបទ្វីបកូរ៉េ នៅសារមន្ទីរ DMZ នៅទីក្រុង Goseong កូរ៉េខាងត្បូង។
៦
កងទ័ពជើងទឹកប៉ាគីស្ថានដើរក្បួននៅពេលពួកគេកាន់ទង់ជាតិនៃប្រទេសដែលចូលរួមក្នុងលំហាត់យោធាចម្រុះជាតិ AMAN-19 នៅទីក្រុងការាជី ប្រទេសប៉ាគីស្ថាន។
៧
អ្នកលក់កាសែតម្នាក់នៅវិថីទី៣ នៅកណ្ដាលទីក្រុងញូវយ៉ក បង្ហាញកាសែត National Enquirer នៅក្នុងហាងលក់កាសែតរបស់លោក។ ចាងហ្វាងកាសែត National Enquirer និយាយកាលពីថ្ងៃសុក្រថា ខ្លួននឹងបើកការស៊ើបអង្កេតផ្ទៃក្នុងលើការចោទប្រកាន់របស់លោក Jeff Bezos នៃក្រុមហ៊ុន Amazon ដែលបានចោទកាសែតនេះថាបានគំរាម និងចាប់ជំរិត។
៨
ក្រុមអ្នកប្រារព្ធពិធីខានីវ៉ាលអ៊ុយរូហ្គាយ ចូលរួមក្នុងការដង្ហែ Llamadas ដែលជាពិធីធ្វើឡើងនៅតាមដងផ្លូវ ហើយមានប្រភពពីប្រពៃណីប្រទេសអាហ្វ្រិកនិងអ៊ុយរូហ្គាយ នៅទីក្រុម៉ុងតែវីដេអូ ប្រទេសអ៊ុយរូហ្គាយ។
៩
ក្រុមអ្នករាំរបាំនាគ (ម៉ុងសាយ) កំពុងសម្ដែងនៅក្នុងឧទ្យាននៅទីក្រុងប៉េកាំង នៅថ្ងៃទី៤ នៃពិធីបុណ្យចូលឆ្នាំចិន។
១០
លោក Olesya Ushakova ដែលចូលចិត្តកីឡានៅខាងក្រៅក្នុងរដូវរងានិយាយជាមួយអ្នកស្គាល់គ្នា (មិននៅក្នុងរូប) នៅពេលលោកកំពុងបាចទឹក្ដៅទៅក្នុងអាកាសដែលមានសីតុណ្ហភាពក្រោមសូន្យ ដែលជាសកម្មភាពមួយគេចូលចិត្តធ្វើនៅរុស្ស៊ី ក្នុងពេលលថ្ងៃលិចនៅក្បែរទីក្រុង Krasnoyarsk នៃតំបន់ស៊ីបេរី។
១១
ស្ត្រីម្នាក់កាន់ឆ្កែនៅក្នុងពិធីបង្ហាញម៉ូដសត្វចិញ្ចឹមលើកទី១៦ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
រូបភាពជុំវិញពិភពលោក ០៨ កុម្ភៈ ២០១៩
XS
SM
MD
LG