កម្រងរូបភាពគួរឲ្យចាប់អាម្មណ៍អំពីហេតុការណ៍ និងទិដ្ឋភាពក្នុងប្រទេសនានានៅជុំវិញពិភពលោក។
រូបភាពជុំវិញពិភពលោក ០៧ កុម្ភៈ ២០២០

១
បុរសម្នាក់ពាក់ម៉ាស់ការពារមុខដើរនៅជិតហាងលក់ទំនិញ នៅទីក្រុងសៀងហៃ ប្រទេសចិន។ អាជ្ញាធរនិយាយថា អ្នកស្លាប់ដោយសារជំងីកូរ៉ូណា បានកើតឡើងដល់៦៣៦នាក់។

២
គូស្រករចូលរួមពិធីអាពាហ៍ពិពាហ៍ រៀបចំដោយព្រះវិហារគ្រិស្តសាសនា Unification Church នៅឯមជ្ឈមណ្ឌលសន្តិភាពពិភពលោក Cheongshim ក្នុងទីក្រុង Gapyeong ប្រទេសកូរ៉េខាងត្បូង។

៣
រូបថតថតដោយប្រើបច្ចេកទេសកាម៉េរា កំណត់រយៈពេលយូរ បង្ហាញពីកីឡាករចាប់ផ្ដើមការរត់បណ្ដាក់ ចម្ងាយ ២០០០ម៉ែត្រ ក្នុងព្រឹត្តិការណ៍រត់ជិះស្គីចម្ងាយខ្លីពិភពលោក នៅទីក្រុង Dresden ប្រទេសអាល្លឺម៉ង់។

៤
ជនជាតិស៊ីរីម្នាក់ដែលបានគេចខ្លួនពីទីក្រុង Sarmin ដែលស្ថិតនៅប្រមាណ ៨ គ.ម ភាគខាងនិរតីនៃទីក្រុង Idlib នៅភាគឦសាននៃប្រទេសស៊ីរី បានត្រឡប់ទៅទីក្រុងរបស់គេវិញដើម្បីទៅប្រមូលរបស់របរ នៅពេលក្រុងនេះត្រូវបានកងកម្លាំងរដ្ឋាភិបាលគ្រប់គ្រងដោយផ្នែក ហើយពេលនេះមានសភាពស្ងប់ស្ងាត់។

៥
ក្មេងស្រីជនជាតិភាគតិច Bodo នៃប្រទេសឥណ្ឌា កំពុងរាំនៅក្នុងព្រឹត្តិការណ៍មួយដើម្បីអបអរដល់ការចុះហត្ថលេខាកិច្ចព្រមព្រៀងសន្តិភាពជាមួយលក្រុមឧទ្ធាម Bodo ដែលមានឈ្មោះថា «រណសិរ្សប្រជាធិបតេយ្យជាតិ Bodoland» នៅទីក្រុង Kokrajhar ស្ថិតនៅ២៥០គ.ម ខាងលិចទីក្រុង Gauhati ប្រទេសឥណ្ឌា។

៦
បាតុករប៉ាឡេស្ទីនម្នាក់ប្រើជំពាមកៅស៊ូក្នុងពេលបាតុកម្មប្រឆាំងនឹងសំណើសន្តិភាពដែលត្រួសត្រាយដោយសហរដ្ឋអាមេរិក នៅភូមិ Bilin នៃតំបន់ West Bank ជិតទីក្រុង Ramallah។

៧
ក្មេងស្រីម្នាក់នៅឯស្ថានីយ៍បោះឆ្នោត នៅកោះ Inisheer មុនពេលប្រទេសអៀវឡង់រៀបចំការបោះឆ្នោតថ្នាក់ជាតិ។

៨
អ្នកបង្ហាត់ឆ្កែម្នាក់ឈ្មោះ Wale Mohana (កណ្ដាល) កំពុងបង្ហាត់ឆ្កែរបស់គាត់ឲ្យចេះដើរលើខ្សែពួរដោយបិទភ្នែក ក្នុងព្រឹត្តិការណ៍បង្ហាញសមត្ថភាពឆ្កែ នៅឆ្នេរសមុទ្រនៃទីក្រុង Gaza City។

៩
ព្រះចន្ទកំពុងលិចនៅខាងក្រោយអាគារពាណិជ្ជកម្ម Lakhta Centre ដែលកំពុងស្ថិតក្រោមការសាងសង់ នៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។

១០
មនុស្សនាំគ្នាហាលថ្ងៃនៅជញ្ជាំងនៃបន្ទាយ Peter and Paul នៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។