រូបភាពជុំវិញពិភពលោកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៦ មកពីប្រទេសអ៊ីតាលី សិង្ហបុរី តៃវ៉ា់ន់ ឥណ្ឌូនេស៊ី ឥណ្ឌា អេស្ប៉ាញ ប្រេស៊ីល និងបារាំង។
រូបភាពជុំវិញពិភពលោក ៧ កុម្ភៈ ២០១៦
![អ្នកចូលរួមពិធីបុណ្យម្នាក់ត្រូវបានគេគប់នឹងផ្លែក្រូច ក្នុងពេលប្រកួតមួយក្នុងពិធីបុណ្យប្រចាំឆ្នាំនៅក្រុង Ivrea ប្រទេសអ៊ីតាលី។](https://gdb.voanews.com/c79fcea9-84c8-49da-9837-61efe2deeae7_w1024_q10_s.jpg)
១
អ្នកចូលរួមពិធីបុណ្យម្នាក់ត្រូវបានគេគប់នឹងផ្លែក្រូច ក្នុងពេលប្រកួតមួយក្នុងពិធីបុណ្យប្រចាំឆ្នាំនៅក្រុង Ivrea ប្រទេសអ៊ីតាលី។
![មនុស្សម្នាប្រញាប់ដោតធូបសម្រាប់ឆ្នាំថ្មីរបស់ពួកគេនៅកណ្តាលអាធាត្រនៅក្នុងវិហារ Kwan Im Thong Hood Cho នៅក្នុងប្រទេសសិង្ហបុរី។](https://gdb.voanews.com/da71e6d1-ab98-4253-8685-50b506c941c8_w1024_q10_s.jpg)
២
មនុស្សម្នាប្រញាប់ដោតធូបសម្រាប់ឆ្នាំថ្មីរបស់ពួកគេនៅកណ្តាលអាធាត្រនៅក្នុងវិហារ Kwan Im Thong Hood Cho នៅក្នុងប្រទេសសិង្ហបុរី។
![នៅព្រឹកព្រលឹម ក្រុមជួយសង្គ្រោះបន្ទាន់នៅតែបន្តស្វែងរកមនុស្សដែលបាត់ខ្លួននៅក្នុងអគារដែលដួលរលំមួយ ដោយសារការរញ្ជួយដីនៅក្នុងក្រុង Tainan កោះតៃវ៉ាន់។ ក្រុមអ្នកជួយសង្រ្គោះបានរកឃើញអ្នកនៅមានជីវិតនៅក្នុងកម្ទេចអគារលំនៅឋានខ្ពស់ៗ ដែលបានដួលរលំនៅក្នុងការរញ្ជួយដីដ៏ខ្លាំងមួយនៅភាគខាងត្បូងនៃកោះតៃវ៉ាន់ ដោយបានសម្លាប់មនុស្សច្រើនជាង១២នាក់ និងមានមនុស្សរាប់រយនាក់រងរបួស។](https://gdb.voanews.com/f666556c-e398-4d5b-b3f5-7e0bb2e766df_w1024_q10_s.jpg)
៣
នៅព្រឹកព្រលឹម ក្រុមជួយសង្គ្រោះបន្ទាន់នៅតែបន្តស្វែងរកមនុស្សដែលបាត់ខ្លួននៅក្នុងអគារដែលដួលរលំមួយ ដោយសារការរញ្ជួយដីនៅក្នុងក្រុង Tainan កោះតៃវ៉ាន់។ ក្រុមអ្នកជួយសង្រ្គោះបានរកឃើញអ្នកនៅមានជីវិតនៅក្នុងកម្ទេចអគារលំនៅឋានខ្ពស់ៗ ដែលបានដួលរលំនៅក្នុងការរញ្ជួយដីដ៏ខ្លាំងមួយនៅភាគខាងត្បូងនៃកោះតៃវ៉ាន់ ដោយបានសម្លាប់មនុស្សច្រើនជាង១២នាក់ និងមានមនុស្សរាប់រយនាក់រងរបួស។
![មានការផ្ទុះភ្នំភ្លើង នៅលើភ្នំ Bromo ហើយទិដ្ឋភាពនេះត្រូវបានគេមើលឃើញពីខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី។](https://gdb.voanews.com/90388c25-75c7-471f-ab86-c6fe8c3fe14b_w1024_q10_s.jpg)
៤
មានការផ្ទុះភ្នំភ្លើង នៅលើភ្នំ Bromo ហើយទិដ្ឋភាពនេះត្រូវបានគេមើលឃើញពីខេត្ត East Java ប្រទេសឥណ្ឌូនេស៊ី។
![អ្នកកាន់សាសនាហិណ្ឌូក្នុងប្រទេសឥណ្ឌាទៅងូតទឹកបារមីនៅកន្លែងមួយដែលមានឈ្មោះថា Sangam នៅពេលពួកគេឆ្លងកាត់ស្ពានអណ្តែតមួយ ក្នុងពិធីបុណ្យ Magh Mela ប្រចាំឆ្នាំនៅក្នុងក្រុង Allahabad។](https://gdb.voanews.com/c381b400-eba8-4aa7-be72-c6c16c0f73e9_w1024_q10_s.jpg)
៥
អ្នកកាន់សាសនាហិណ្ឌូក្នុងប្រទេសឥណ្ឌាទៅងូតទឹកបារមីនៅកន្លែងមួយដែលមានឈ្មោះថា Sangam នៅពេលពួកគេឆ្លងកាត់ស្ពានអណ្តែតមួយ ក្នុងពិធីបុណ្យ Magh Mela ប្រចាំឆ្នាំនៅក្នុងក្រុង Allahabad។
![អ្នកទេសចរមើលទីក្រុង Barcelona នៅលើកំពូលភ្នំមួយដែលពីមុនត្រូវបានគេយកធ្វើជាកន្លែងយុទ្ធសាស្រ្តការពារក្រុង ក្នុងសង្គ្រាមស៊ីវិលរបស់អេស្ប៉ាញ។ ភ្នំនេះមានឈ្មោះថា Turo de la Rovira ហើយអាចឲ្យមនុស្សគ្រប់គ្នាមើលឃើញនូវទេសភាពរបស់ទីក្រុង ក្នុងកម្រិត៣៦០ដឺក្រេ ហើយភ្នំនេះក៏មានសំណល់នៃកាំភ្លើងបាញ់ប្រឆាំងនឹងយន្តហោះចម្បាំង ដែលជួយការពារក្រុង Barcelona ពីការវាយប្រហារតាមអាកាសក្នុងសង្គ្រាមស៊ីវិលនោះ។](https://gdb.voanews.com/89a98621-3b8b-46a3-a345-e65e36beba49_w1024_q10_s.jpg)
៦
អ្នកទេសចរមើលទីក្រុង Barcelona នៅលើកំពូលភ្នំមួយដែលពីមុនត្រូវបានគេយកធ្វើជាកន្លែងយុទ្ធសាស្រ្តការពារក្រុង ក្នុងសង្គ្រាមស៊ីវិលរបស់អេស្ប៉ាញ។ ភ្នំនេះមានឈ្មោះថា Turo de la Rovira ហើយអាចឲ្យមនុស្សគ្រប់គ្នាមើលឃើញនូវទេសភាពរបស់ទីក្រុង ក្នុងកម្រិត៣៦០ដឺក្រេ ហើយភ្នំនេះក៏មានសំណល់នៃកាំភ្លើងបាញ់ប្រឆាំងនឹងយន្តហោះចម្បាំង ដែលជួយការពារក្រុង Barcelona ពីការវាយប្រហារតាមអាកាសក្នុងសង្គ្រាមស៊ីវិលនោះ។
![អ្នករបាំមកពីសាលា Mocidade Alegre សម្តែងក្នុងពិធីដើរក្បួនមួយនៅក្នុងក្រុង Sao Paulo ប្រទេសប្រេស៊ីល។](https://gdb.voanews.com/86079fea-d19f-4d58-8c1f-5f25363ea3f6_w1024_q10_s.jpg)
៧
អ្នករបាំមកពីសាលា Mocidade Alegre សម្តែងក្នុងពិធីដើរក្បួនមួយនៅក្នុងក្រុង Sao Paulo ប្រទេសប្រេស៊ីល។
![អ្នកសម្តែងដែលតុបតែងជាបិសាច Diablos de Luzon និងអ្នកផ្សេងតុបតែងជាតួអង្គ Mascaritas ថតរូបក្នុងពិធីបុណ្យមួយក្នុងភូមិ Luzon ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦។](https://gdb.voanews.com/6868c327-92d0-4b46-bdee-1fc8b3d9b8b1_w1024_q10_s.jpg)
៨
អ្នកសម្តែងដែលតុបតែងជាបិសាច Diablos de Luzon និងអ្នកផ្សេងតុបតែងជាតួអង្គ Mascaritas ថតរូបក្នុងពិធីបុណ្យមួយក្នុងភូមិ Luzon ប្រទេសអេស្ប៉ាញ កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០១៦។
![រលកបោកបក់បង្គោលភ្លើងហ្វារ នៅពេលដែលខ្យល់បោកបក់នៅល្បឿន១០០គ.ម.ក្នុងមួយម៉ោង នៅក្នុងក្រុង Boulogne-sur-Mer ភាគខាងត្បូងនៃប្រទេសបារាំង។](https://gdb.voanews.com/f08540e0-717f-4fe0-95e8-7c4bb0dd8e5b_w1024_q10_s.jpg)
៩
រលកបោកបក់បង្គោលភ្លើងហ្វារ នៅពេលដែលខ្យល់បោកបក់នៅល្បឿន១០០គ.ម.ក្នុងមួយម៉ោង នៅក្នុងក្រុង Boulogne-sur-Mer ភាគខាងត្បូងនៃប្រទេសបារាំង។