រូបភាពជុំវិញពិភពលោកថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ២០១៩ មានមកពីប្រទេសដូចជា បារាំង ស្វីស សហរដ្ឋអាមេរិក បង់ក្លាដែស អេមីរ៉ាតអារ៉ាប់រួម អ៊ុយក្រែន ឥណ្ឌា និងប៉េរូ។
រូបភាពជុំវិញពិភពលោក ០៥ កុម្ភៈ ២០១៩

1
ទេសភាពមួយនៅទីក្រុង Menzingen ត្រូវបានគ្របដោយព្រិល ក្នុងប្រទេសស្វីស។

4
កីឡាករ Tom Brady នៃក្រុមNew England Patriots ជិះទូកមួយអំឡុងការដង្ហែក្បួនកាត់ទីក្រុង Boston រដ្ឋ Massachusetts ដើម្បីអបអរជ័យជម្នះរបស់ខ្លួនកាលពីថ្ងៃអាទិត្យក្នុងកម្មវិធីប្រកួត Super Bowl 53 ក្នុងទីក្រុង Atlanta។

5
បាតុករម្នាក់កំទេចកញ្ចក់ធនាគារមួយអំឡុង«ថ្ងៃនៃបាតុកម្ម» សហជីពកម្មករបារាំងឈ្មោះ General Confederation of Labor (CGT) ក្នុងទីក្រុងប៉ារីស។

6
សម្តេចប៉ាប Francis ឲ្យពរក្រុមអ្នកថ្វាយបង្គំក្នុងទីក្រុងកីឡា Sheikh Zayed រដ្ឋធានី Abu Dhabi ប្រទេសអេមីរ៉ាតអារ៉ាប់រួម។

7
តារាហូលីវូឌ អ្នកនាង Angelina Jolie ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅជំរំជនភៀសខ្លួន Kutupalong ក្នុងទីក្រុង Cox's Bazar ប្រទេសបង់ក្លាដែស។

8
បុគ្គលិកម្នាក់ពិនិត្យមើលរួបតំណាងលោក Charlie Chaplin ក្នុងការត្រៀមសម្រាប់ក្បួនដង្ហែរក្នុងទីក្រុង Nice ប្រទេសបារាំង។

9
សមាជិកនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនលេងព្យាណូ ខាងក្នុងផ្ទះមួយដែលត្រូវបានខូចខាតខ្ទេចខ្ទីដោយការប្រយុទ្ធគ្នា នៅជិតទីតាំងរបស់ពួកគេក្នុងទីក្រុង Donetsk កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។

11
សាសនិកហិណ្ឌូក្នុងប្រទេសនេប៉ាល់មុជទឹកនៅក្នុងទន្លេបរិសុទ្ធ Bagmati នៅព្រះវិហារ Pashupatinath អំឡុងពិធីបុណ្យ Swasthani ដែលមានរយៈពេលជាច្រើនខែក្នុងទីក្រុង Kathmandu កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។

12
យន្តហោះខ្នាតតូចរបស់ប្រទេសប៉េរូ បានធ្លាក់នៅតាមផ្លូវក្នុងរដ្ឋធានីលីម៉ាកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។

13
សាសនិកគប់ម្សៅល្មៀតដើម្បីជាការថ្វាយដល់ព្រះគង្វាល Khandoba ខណដែលអ្នកឯទៀតសែងទីន័ងអំឡុងពិធិបុណ្យ«Somvati Amavasya» ក្នុងទីក្រុង Jejuri ប្រទេសឥណ្ឌាកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។

15
រូបភាពពីអាកាសបង្ហាញពីសាសនិកហិណ្ឌូរាប់ពាន់នាក់មុជទឹកនៅទន្លេ Sangam ក្នុងថ្ងៃ Mauni Amavsyaថ្ងៃព្រះចន្ទថ្មីអំឡុងទិវា Kumbh Mela ក្នុងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌាកាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៩។