រូបភាពជុំវិញពិភពលោកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៨ មកពីសហរដ្ឋអាមេរិក ប្រទេសបេឡារុស បុរីវ៉ាទីកង់ ឥណ្ឌា ស៊ីរី កូរ៉េខាងត្បូង អៀវឡង់ អាល្លឺម៉ង់ អ៊ីស្រាអែល និងឥណ្ឌូនេស៊ី។
រូបភាពជុំវិញពិភពលោក ០៥ កុម្ភៈ ២០១៨

១
លោកប្រធានាធិបតីតួកគី Recep Tayyip Erdogan (រូបឆ្វេង) និងភរិយារបស់លោកគឺលោកស្រី Emine (រូបស្តាំ) ជួបជាមួយនឹងសម្តេចប៉ាប Francis នៅបុរីវ៉ាទីកង់។

២
មនុស្សម្នាថតរូបនៅខាងក្នុងពន្លឺភ្លើងពណ៌នៅក្នុងឧទ្យានមួយនៅក្នុងក្រុងមីនស្កិ៍ ប្រទេសបេឡារុស។

៣
បុរសម្នាក់បេះទងម្ទេសនៅចម្ការមួយនៅក្នុងភូមិ Shertha នៅជាយក្រុង Ahmedabad ប្រទេសឥណ្ឌា។

៤
កីឡាករ Patrick Robinson របស់ក្រុម Philadelphia Eagles សាទរនៅពេលឈ្នះការប្រកួតបាល់ឱប Super Bowl LII នៅស្តាត U.S. Bank នៅក្នុងក្រុង Minneapolis រដ្ឋ Minnesota កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨។

៥
នាង Kathleen Doherty (រូបកណ្តាល) មើលការប្រកួតបាល់ឱប NFL Super Bowl លើកទី៥២ រវាងក្រុម Patriots និងក្រុម Philadelphia Eagles នៅក្នុងក្រុង Minneapolis រដ្ឋ Minnesota កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨។

៦
យុទ្ធជននៃកងកម្លាំងរំដោះស៊ីរីដែលគាំទ្រដោយតួកគីត្រូវបានគេថតបាននៅជាយក្រុង al Bab ប្រទេសស៊ីរី កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨។

៧
ក្រុមសិល្បករសម្តែងក្នុងកម្មវិធី IOC Session លើកទី១៣២ នៅមុនការប្រកួតកីឡាអូឡាំពិករដូវរងាឆ្នាំ២០១៨ នៅក្នុងក្រុង Gangneung ប្រទេសកូរ៉េខាងត្បូង។

៨
សុខនមួយក្បាលលោតចាប់បាល់នៅតាមឆ្នេរនៅក្បែរភូមិ Rossbeigh ប្រទេសអៀវឡង់ កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨។

៩
មនុស្សម្នាចូលរួមក្នុងកម្មវិធីដើរក្បួនប្រពៃណីមួយនៅតាមផ្លូវក្នុងក្រុង Damme ប្រទេសអាល្លឺម៉ង់។

១០
ហ្វូងបក្សីម្យ៉ាងហោះហើរ នៅក្បែរក្រុង Rahat ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៨។

១១
មនុស្សម្នាមើលទឹកហូរពីច្រកទំបន់ទឹក Katulampa នៅក្នុងក្រុង Bogor ខេត្ត West Java ប្រទេសឥណ្ឌូនេស៊ី។