រូបភាពជុំវិញពិភពលោកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៧ មកពីប្រទេសអាហ្វហ្គានីស្ថាន បារាំង ឥណ្ឌូនេស៊ី ប៊ែលហ្ស៊ិក អ៊ុយក្រែន អង់គ្លេស និងជប៉ុន។
រូបភាពជុំវិញពិភពលោក ០៥ កុម្ភៈ ២០១៧

១
កូនក្មេងអាហ្វហ្គានីស្ថានដែលភៀសខ្លួនយំ នៅពេលគេជាប់នៅក្នុងព្រិលកម្ពស់ចង្កេះ នៅខាងក្រៅជំរំរបស់គេ ក្នុងពេលធ្លាក់ព្រិលមួយនៅក្នុងក្រុងកាប៊ុល។

២
មនុស្សម្នាអង្គុយនៅលើឆាក និងមើលរូបរបស់លោក Jean-Luc Melenchon ដែលជាបេក្ខជនប្រធានាធិបតីបារាំង នៅពេលលោកថ្លែងទៅកាន់អ្នកគាំទ្រដែលបានប្រមូលផ្តុំគ្នានៅសង្កាត់ Saint-Denis ក្បែរក្រុងប៉ារីស។

៣
ស្រ្តីម្នាក់ដាក់សត្វអន្សងនៅលើក្បាលរបស់នាង នៅក្នុងពិធីប្រមូលផ្តុំហ្វូងសត្វល្មូននៅកណ្តាលក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧។

៤
បុរសម្នាក់ថតរូបនៃទិដ្ឋភាពពន្លឺដែលគេតម្លើងនៅក្នុងស្រុកមួយក្នុងក្រុងប្រ៊ុចសែល ក្នុងពិធីបុណ្យ Bright Brussels Festival ប្រទេសប៊ែលហ្ស៊ិក កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧។

៥
ទាហានម្នាក់ (រូបឆ្វេង) យាមស្រ្តីចំណាស់ពីរនាក់រង់ចាំទទួលយកជំនួយមនុស្សធម៌នៅក្នុងក្រុង Avdiivka ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។

៦
ព្រះអង្គម្ចាស់ William របស់អង់គ្លេស (រូបឆ្វេងទី២) ព្រះនាង Kate (រូបឆ្វេង) និងព្រះអង្គម្ចាស់ Harry ចូលរួមក្នុងការប្រកួតរត់បន្តាក់ ក្នុងព្រឹត្តិការណ៍មួយដើម្បីផ្សព្វផ្សាយពីអង្គការមនុស្សធម៌ Heads Together នោក្នុងឧទ្យាន Queen Elizabeth II ក្នុងក្រុងឡុងដ៍។

៧
សមាជិកនៃសហគមន៍ចិនដើរក្បួនដើម្បីប្រារព្ធពិធីចូលឆ្នាំថ្មីនៅក្នុងស្រុកទី១៣របស់ក្រុងប៉ារីស ប្រទេសបារាំង។

៨
អ្នកចូលរួមធ្វើការសម្តែងមួយដែលគេហៅថា Otonamaki។ នេះជាទម្រង់ថ្មីមួយនៃការព្យាបាលដោយចលនា ដែលអ្នកជំងឺត្រូវបានចងរុំនៅក្នុងក្រណាត់ដ៏ធំ ដើម្បីដោះស្រាយបញ្ហាទាក់ទងនឹងជំហរ និងភាពម៉ឺងម៉ាត់ នៅក្នុងក្រុង Asaka ខេត្ត Saitama ប្រទេសជប៉ុន កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នា២០១៧។