រូបភាពជុំវិញពិភពលោកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ មកពីប្រទេសស្រីលង្កា ក្រិក អង់គ្លេស សិង្ហបុរី បារាំង អ៊ីតាលី អេមីរ៉ាតអារ៉ាប់រួម ចិន អេស្ប៉ាញ បុរីវ៉ាទីកង់ និងមីយ៉ាន់ម៉ា។
រូបភាពជុំវិញពិភពលោក ០៤ កុម្ភៈ ២០១៨

១
យោធាស្រីលង្កាដើរក្បួនក្នុងពេលប្រារព្ធទិវាបុណ្យឯករាជ្យជាតិលើកទី៧០នៅក្នុងក្រុងកូឡុំបូ។

២
ប៉ូលិសកុបកម្មឃាត់ខ្លួនបាតុករម្នាក់ក្នុងពេលប៉ះទង្គិចគ្នាមួយនៅក្នុងក្រុងអាថែន ប្រទេសក្រិក។ ក្រុមបាតុករមកពីទូទាំងប្រទេសប្រមូលផ្តុំគ្នានៅទីលានមួយរបស់ក្រុងអាថែន នៅខាងក្រៅសភា ដើម្បីតវ៉ានឹងការផ្សះផ្សានៅក្នុងជម្លោះមួយជាមួយនឹងប្រទេសម៉ាសេដ្វាន (Macedonia)។

៣
ត្លុកម្នាក់អង្គុយនៅលើកង់ (ដែលមានកង់តែមួយ) សម្តែងនៅមុនកម្មវិធី Grimaldi Memorial Service ប្រចាំឆ្នាំ នៅព្រះវិហារ All Saints នៅក្នុងក្រុងឡុងដ៍។ កម្មវិធីនេះធ្វើឡើងដើម្បីរំឭកដល់លោក Joseph Grimaldi ដែលជាស្ថាបនិកនៃត្លុកបែបទំនើប ដែលបានស្លាប់នៅក្នុងឆ្នាំ១៨៣៧។

៤
យន្តហោះ Embraer E-190 E2 ត្រូវបានគេដាក់តាំងបង្ហាញក្នុងកម្មវិធីផ្សព្វផ្សាយ Singapore Airshow តាមប្រព័ន្ធផ្សព្វផ្សាយ។

៥
រូបសំណាក Zouave ដែលឈរនៅក្បែរស្ពាន Pont D'Alma លិចទឹកពាក់កណ្តាល បន្ទាប់ពីទន្លេ Seine ឡើងខ្ពស់នៅក្នុងក្រុងប៉ារីស ប្រទេសបារាំង។ សកម្មជននៃអង្គការ Fondation Goodplanet ពាក់អាវពោងឲ្យរូបសំណាកនេះ។

៦
មនុស្សម្នាដែលពាក់ស្រោមមុខឈរថតរូបក្នុងកម្មវិធី Venice Carnival នៅក្នុងក្រុង Venice ប្រទេសអ៊ីតាលី។

៧
អ្នកប្រកួតម្នាក់ដែលតុបតែងក្នុងសម្លៀកបំពាក់ពណ៌សដួលចូលទៅក្នុងភក់នៅក្នុងកម្មវិធី Tough Guy ក្នុងក្រុងឡុងដ៍។

៨
ក្រុមសម្តែងលើអាកាសជាតិរបស់អេមីរ៉ាតអារ៉ាប់រួមសម្តែងជាមួយនឹងផ្សែងពណ៌នៃទង់ជាតិរបស់ប្រទេសអេមីរ៉ាតអារ៉ាប់រួម ក្នុងកម្មវិធី Red Bull Air Race World Championship ឆ្នាំ២០១៨ នៅក្នុងក្រុង Abu Dhabi កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨។

៩
ស្ត្រីនៃកុលសម្ព័ន្ធ Miao ចូលរួមក្នុងការប្រកួតចាប់ជ្រូកនៅក្នុងតំបន់ Leishan ខេត្ត Guizhou កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨។

១០
កីឡាករ Lionel Messi របស់ក្រុម FC Barcelona ដួលក្នុងពេលប្រកួតបាល់ទាត់ Spanish La Liga រវាងក្រុម Espanyol និងក្រុម FC Barcelona នៅស្តាត RCDE នៅក្នុងក្រុង Cornella Llobregat ប្រទេសអេស្ប៉ាញ។

១១
សត្វបក្សីមួយឈរនៅកន្លែងទឹកចេញនៅលើទីលាន Saint Peter's Square ក្នុងបុរីវ៉ាទីកង់។

១២
យោធាមីយ៉ាន់ម៉ាចូលរួមក្នុងសមយុទ្ធយោធានៅតំបន់ Ayeyarwaddy កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៨។