រូបភាពជុំវិញពិភពលោកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៦ មកពីប្រទេសក្រិក កូរ៉េខាងត្បូង ចិន ឥណ្ឌា ស.រ.អា ស្រីលង្កា អូស្រ្តាលី អេស្ប៉ាញ និងអូទ្រីស។ the best news photos from around the world.
រូបភាពជុំវិញពិភពលោក ០៤ កុម្ភៈ ២០១៦

១
សិស្សសាលាឥណ្ឌាគូរមុខរបស់ខ្លួនជាមុខខ្លាឈរជាមួយនឹងមិត្តរួមថ្នាក់ ខណៈដែលខ្លួនរងចាំការវិនិច្ឆ័យនៅក្នុងការប្រកួតប្រជែងគំនូរលើមុខនៅក្នុងពិធី Kids for Tigers Annual Tiger Fest នៅក្រុងមុំបៃ។

២
ប៉ូលិសបង្រ្កាបបាតុកម្មព្យាយាមគេចចេញពីគ្រាប់បែកសាំងដែលត្រូវបានគប់ដោយក្រុមបាតុករនៅអំឡុងពេលបាតុកម្មទូទាំងប្រទេសរយៈពេល ២៤ម៉ោងនៅក្រុងអាថែន ប្រទេសក្រិក។ ការប៉ះទង្គិចគ្នាបានកើតមានឡើងរវាងប៉ូលិស និងក្រុមយុវជន ដោយមានការគប់គ្រាប់បែកសាំង និងដុំថ្ម នៅស្របពេលដែលប្រជាជនរាប់ម៉ឺននាក់ធ្វើការដង្ហែក្បួនឆ្លងកាត់ភាគកណ្តាលក្រុងអាថែនដើម្បីធ្វើការតវ៉ានឹងកំណែទម្រង់សោធននិវត្តន៍ដែលគ្រោងនឹងធ្វើឡើង។

៣
ប្រធានាធិបតីលោកបារ៉ាក់ អូបាម៉ា និងកីឡាករបាល់ឱបនៃមហាវិទ្យាល័យ University of Alabama ក៏ដូចជាអ្នកឈ្នះជ័យលាភី Heisman Trophy លោក Derrick Henry ឈរថតនៅក្នុងក្បាច់ «Heisman-pose» នៅអំឡុងពេលពិធីប្រចាំឆ្នាំ National Prayer Breakfast នៅរដ្ឋធានីវ៉ាស៊ីនតោន។

៤
អ្នកមុជទឹកស្លៀកក្នុងសំលៀកបំពាក់ផ្សេងៗ នៅស្របពេលដែលពួកគេធ្វើការសម្តែងក្នុងអាងទឹកមួយនៅមុនពិធីបុណ្យ Spring Festival ដែលខិតជិតមកដល់ ខាងក្នុងសួនសត្វមួយនៅក្រុងប៉េកាំង ប្រទេសចិន។

៥
អ្នកបង្វឹកសត្វស្វាស្ទាបក្បាលសត្វស្វាកំពុងឈឺមួយក្បាល ខណៈដែលវាកំពុងទទួលការព្យាបាលនៅក្រុង Wuhan ខេត្ត Hubei ប្រទេសចិន។

៦
សមាជិកយោធាប្រទេសស្រីលង្កាដើរដង្ហែក្បួននៅអំឡុងពេលអបអរសាទរថ្ងៃបុណ្យឯករាជ្យជាតិលើកទី ៦៨នៅក្រុងកូឡុំបូ។

៧
មនុស្សម្នាថតរូបត្រីបាឡែនដែលបានជាប់គាំងលើគោក ហើយងាប់ នៅខាងក្រោយទំនប់ Kaiser Wilhelm Koog នៅឆ្នេរសមុទ្រត North Sea ប្រទេសអាល្លឺម៉ង់។

៨
ប៉ូលិសធ្វើការល្បាតនៅស្របពេលដែលក្រុមជនអបអរសាទរចូលរួមនៅក្នុងពិធីបុណ្យសាទរស្រ្តីភេទ «Weiberfastnacht» នៅក្រុង Mainz ប្រទេសអាល្លឺម៉ង់។

៩
បេក្ខភាពសម្រាប់តំណែងម្ចាស់ក្សត្រីនៃពិធីបុណ្យ Carnival of Santa Cruz បង្ហាញសំលៀកបំពាក់នៅលើឆាកធំក្នុងក្រុង Santa Cruz de Tenerife នៅលើកោះ Tenerife ប្រទេសអេស្ប៉ាញនាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦។

១០
សមាជិកនៃក្រុមកីឡាគ្រីកេត Maasai Cricket Warriors គប់គ្រាប់បាល់នៅអំឡុងពេលប្រកួតកីឡាគ្រីកេតសប្បុរសធម៌មួយជាមួយនឹងអតីតកីឡាករបាល់ឱប Rubgy នៅក្រុង Sydney ប្រទេសអូស្រ្តាលី។

១១
អ្នករាំរបាំប៉ាឡេ Wiener Staatsballett ធ្វើការសម្តែងនៅអំឡុងពេលហាត់សមមុនពេលការសម្តែង Opera Ball នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៦។

១២
សិស្សសាលាកូរ៉េខាងត្បូងស្លៀកពាក់នៅក្នុងសំលៀកបំពាក់ប្រពៃណីអង្គុយ និងឱនចុះនៅអំឡុងពេលពិធីបញ្ចប់ការសិក្សានៅវិទ្យាល័យ Dongmyung Girls នៅទីក្រុងសេអ៊ូល។