រូបភាពជុំវិញពិភពលោកថ្ងៃទី ២៨ ខែ កុម្ភៈ ឆ្នាំ ២០១៨ មានមកពីប្រទេសដូចជាកុងហ្គោ អង់គ្លេស អាល្លឺម៉ង់ អាមេរិក ឥណ្ឌា ស្វីស និងហុងឌូរ៉ាស។
រូបភាពជុំវិញពិភពលោក ២៨ កុម្ភៈ ២០១៨
![ព្រះអង្គម្ចាស់ Harry នៃចក្រភពអង់គ្លេស និងគូដណ្តឹងនាង Meghan Markle ព្រះអង្គម្ចាស់ William និង Catherine ព្រះនាងនៃ Cambridge ចូលរួមក្នុងវេទិកាមូលនិធិរាជវង្សចូលរួមដែលធ្វើឡើងនៅទីក្រុង Aviva ទីក្រុងឡុងដ៏។](https://gdb.voanews.com/f183cff0-5ab7-479d-805e-915cbca6dabb_w1024_q10_s.jpg)
១
ព្រះអង្គម្ចាស់ Harry នៃចក្រភពអង់គ្លេស និងគូដណ្តឹងនាង Meghan Markle ព្រះអង្គម្ចាស់ William និង Catherine ព្រះនាងនៃ Cambridge ចូលរួមក្នុងវេទិកាមូលនិធិរាជវង្សចូលរួមដែលធ្វើឡើងនៅទីក្រុង Aviva ទីក្រុងឡុងដ៏។
![បុរសម្នាក់ដើរកាត់តាមបឹង Lake Constance ដែលត្រូវបានគ្របដណ្តបើដោយទឹកកកនៅទីក្រុង Constance ប្រទេសអាល្លឺម៉ង់។](https://gdb.voanews.com/acb58a12-237f-4799-b4f8-abd1d0ef6974_w1024_q10_s.jpg)
២
បុរសម្នាក់ដើរកាត់តាមបឹង Lake Constance ដែលត្រូវបានគ្របដណ្តបើដោយទឹកកកនៅទីក្រុង Constance ប្រទេសអាល្លឺម៉ង់។
![បុគ្គលិក គ្រូបង្រៀន និងសិស្សជាច្រើនដែលបានត្រឡប់ចូលវិទ្យាល័យ Stoneman Douglas វិញត្រូវបានស្វាគមន៍ដោយប៉ូលិសក្នុងទីក្រុង Parkland រដ្ឋFlorida។](https://gdb.voanews.com/d13738d5-2e85-4195-b377-b187a65ff04f_w1024_q10_s.jpg)
៣
បុគ្គលិក គ្រូបង្រៀន និងសិស្សជាច្រើនដែលបានត្រឡប់ចូលវិទ្យាល័យ Stoneman Douglas វិញត្រូវបានស្វាគមន៍ដោយប៉ូលិសក្នុងទីក្រុង Parkland រដ្ឋFlorida។
![សពរបស់តារាសម្តែងឥណ្ឌា Sridevi ត្រូវបានដង្ហែរនៅក្នុងទីក្រុង Mumbai។ អ្នកគាំទ្រនាងជាច្រើនពាន់នាក់បានមកចូលរួមកាន់ទុក្ខនិងផ្តល់ការគោរពទៅកាន់តារា Bollywood ដ៏ល្បី ដែលនាងបានលង់ទឹកក្នុងអាងងូតទឹកនៅសណ្ឋាគារនៅទីក្រុង Dubai កាលពីចុងសប្តាហ៍។](https://gdb.voanews.com/2689082b-ea0d-48fc-bb64-fa52d6b5456b_w1024_q10_s.jpg)
៤
សពរបស់តារាសម្តែងឥណ្ឌា Sridevi ត្រូវបានដង្ហែរនៅក្នុងទីក្រុង Mumbai។ អ្នកគាំទ្រនាងជាច្រើនពាន់នាក់បានមកចូលរួមកាន់ទុក្ខនិងផ្តល់ការគោរពទៅកាន់តារា Bollywood ដ៏ល្បី ដែលនាងបានលង់ទឹកក្នុងអាងងូតទឹកនៅសណ្ឋាគារនៅទីក្រុង Dubai កាលពីចុងសប្តាហ៍។
![ស្រ្តីជនជាតិកុងហ្គោលម្នាក់ដើរនៅក្នុងជំរំមួយក្នុងទីក្រុង Bunia កាលពីថ្ងៃទី២៧ កុម្ភៈ ២០១៨។ មនុស្ស២៣នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចមួយរវាងក្រុមជនជាតិភាគតិច នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។](https://gdb.voanews.com/719f0579-038d-4485-8568-7f939732a0f9_w1024_q10_s.jpg)
៥
ស្រ្តីជនជាតិកុងហ្គោលម្នាក់ដើរនៅក្នុងជំរំមួយក្នុងទីក្រុង Bunia កាលពីថ្ងៃទី២៧ កុម្ភៈ ២០១៨។ មនុស្ស២៣នាក់ត្រូវបានសម្លាប់នៅក្នុងការប៉ះទង្គិចមួយរវាងក្រុមជនជាតិភាគតិច នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ។
![ផ្កាជាច្រើនត្រូវបានដាក់ក្នុងស្បែកជើងក្នុងបាតុកម្មមួយប្រឆាំងនឹងការថ្លែងរបស់មន្រ្តីក្រសួងយុត្តិធម៌ Seyyed Ali Reza Avai នៅក្នុងការប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៧ កុម្ភៈ ២០១៨។](https://gdb.voanews.com/12bd68c0-13eb-4420-935c-34871be9bbf1_w1024_q10_s.jpg)
៦
ផ្កាជាច្រើនត្រូវបានដាក់ក្នុងស្បែកជើងក្នុងបាតុកម្មមួយប្រឆាំងនឹងការថ្លែងរបស់មន្រ្តីក្រសួងយុត្តិធម៌ Seyyed Ali Reza Avai នៅក្នុងការប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃទី២៧ កុម្ភៈ ២០១៨។
![សមាជិករបស់កងកម្លាំង COBRAS ដែលជាកងកម្លាំងប៉ូលិសជាតិពិសេស កំពុងហ្វឹកហាត់នៅបន្ទាយរបស់ពួកគេក្នុងទីក្រុង Tegucigalpa ប្រទេសហុងឌូរ៉ាសកាលពីថ្ងៃទី២៧ កុម្ភៈ ២០១៨។](https://gdb.voanews.com/cab21e8e-935e-482a-9b87-d432fc6442c6_w1024_q10_s.jpg)
៧
សមាជិករបស់កងកម្លាំង COBRAS ដែលជាកងកម្លាំងប៉ូលិសជាតិពិសេស កំពុងហ្វឹកហាត់នៅបន្ទាយរបស់ពួកគេក្នុងទីក្រុង Tegucigalpa ប្រទេសហុងឌូរ៉ាសកាលពីថ្ងៃទី២៧ កុម្ភៈ ២០១៨។