រូបភាពជុំវិញពិភពលោកថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ ២០១៩ មានមកពីប្រទេសដូចជា ប្រទេសអង់គ្លេស វៀតណាម យេម៉ែន ស្រីលង្កា កូឡុំប៊ី និងបារាំង។
រូបភាពជុំវិញពិភពលោក ២៦ កុម្ភៈ ២០១៩

១
បុរសស៊ីរីម្នាក់យំសោកខណដែលលោកអោបសពកូនស្រីរបស់ខ្លួនដែលបានស្លាប់នៅក្នុងការបាញ់ផ្លោងមួយនៅក្នុងទីក្រុង Khan Sheikhun ភាគខាងត្បូងខេត្ត Idlib ដែលត្រូវបានកាន់កាប់ដោយក្រុមឧទ្ទាម។ ការបាញ់ផ្លោងរបស់រដ្ឋាភិបាលនេះក៏បានសម្លាប់ជនស៊ីវិលពីរនាក់ទៀត ដែលធ្វើឲ្យចំនួនជនស៊ីវិលបាត់បង់ជីវិតកើនដល់៤២នាក់តាំងពីថ្ងៃទី០៩ កុម្ភៈ យោងតាមក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីដែលមានមូលដ្ឋាននៅប្រទេសអង់គ្លេស។

២
ក្រុមអង្គរក្សកូរ៉េខាងជើងរត់តាមរថយន្តលីម៉ូស៊ីនមួយដែលជូនមេដឹកនាំលោកគីម ជុងអ៊ុន ខណដែលលោកបានមកដល់ទីក្រុងព្រំដែនជាមួយចិនក្នុងទីក្រុង Dong Dang ប្រទេសវៀតណាម។

៣
កុមារាពីរនាក់កំពុងជញ្ជូនទឹកនៅជំរំមួយសម្រាប់ប្រជាជនគេចពីសង្រ្គាមនៅក្បែរទីក្រុង Abs ខេត្តភាគពាយ័ព្យ Hajja ប្រទេសយេម៉ែន។

៤
និស្សិតសញ្ញាបត្រឧត្តមថ្នាក់ខ្ពស់ស្រីលង្កាគប់កំប៉ុងឧស្ម័នបង្ហូរទឹកភ្នែកនៅក្នុងការប៉ះទង្គិចក្នុងបាតុកម្មមួយដែលតវ៉ាទាមទារឲ្យមានភាពប្រសើរនៅក្នុងសាកលវិទ្យាល័យរដ្ឋក្នុងទីក្រុងកូឡុំបូ ។

៥
កងកម្លាំងសន្តិសុខវ៉េណេស៊ុយអេឡាជាមួយអ្នកគាំទ្ររបស់មេដឹកនាំបក្សប្រឆាំងវ៉េណេស៊ុយអេឡាលោក Juan Guaido នៅលើស្ពានអន្តរជាតិ Francisco de Paula Santanderក្នុងទីក្រុង Cucuta កូឡុំប៊ី កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩។

១០
លានដ្ឋានមួយដែលបិទទៅដោយកញ្ចក់បែកដោយសិល្បករអនាមិកម្នាក់ត្រូវបានឃើញអំឡុងពេលព្រះអាទិត្យលិចនៅឆ្នេរក្នុងទីក្រុង Leffrinckoucke ប្រទេសបារាំង។